នោះគឺជាជីវិតដែល៣ឆ្នាំកន្លងមក សិស្ស  Thao Pao Venh មិនដែលគិតដល់ទេ។ គ្រួសារ Thao Pao Venh មានបងប្អូន ៣នាក់ ម្តាយបានទទួលមរណៈភាព  ជីវភាពរស់នៅជួបការលំបាកខ្លាំងណាស់។ ប្រសិនបើមិនមែនគ្រូបង្រៀន កម្មាភិបាលនិងយុទ្ធជននៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៥៦ មកផ្ទះផ្ទាល់ ដើម្បីលើកទឹកចិត្ដ ជួយឧបត្ថម្ភសៀវភៅនិងសម្លៀកបំពាក់ទាំងអស់ទេនោះ សិស្ស Thao Pao Venh ប្រហែលជាត្រូវបោះបង់ចោលការសិក្សាភ្លាមៗក្រោយពីបញ្ចប់ថ្នាក់បឋមសិក្សា ព្រោះឪពុករបស់គាត់ថា “គ្រាន់តែចេះអានអក្សរបានហើយ”!

ដូចជាសិស្ស Thao Pao Venh ដែរ សិស្ស Ly Thi Van ជាជនជាតិ Mong ថ្នាក់ទី 5A1 សាលាបឋមសិក្សាជនជាតិ Vang Ma Chai  ស្រុក Phong Tho បានក្លាយជាកូនចិញ្ចឹមរបស់កម្មាភិបាល និងនិយោជិតនៃក្រុមផលិតកម្មលេខ ១ អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៣៥៦  ពីឆ្នាំ ២០២០។ ជារៀងរាល់ខែ Ly Thi Van ត្រូវបានអង្គភាពជួយឧបត្ថម្ភអង្ករ ២០ គីឡូក្រាម និងទទួលសៀវភៅ សម្លៀកបំពាក់ និងសម្ភារៈសិក្សានៅពេលចូលឆ្នាំសិក្សាថ្មី។ នៅថ្ងៃចុងសប្តាហ៍ កម្មាភិបាលនិងយុទ្ធជនបានមកសាលាទទួលយកមកអង្គភាពចិញ្ចឹម ណែនាំការសិក្សា…។

leftcenterrightdel
តំណាងអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៥៦ សហការជាមួយម្ចាស់ឧបត្ថម្ភដើម្បីផ្តល់ឯកសណ្ឋានដល់សិស្សក្រីក្រនៅតំបន់ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥

ដោយឃើញសិស្ស Ly Thi Van សប្បាយរីករាយក្នុងសម្លៀកបំពាក់ដែលជាអំណោយពីកម្មាភិបាលនិងយុទ្ធជន លោកវរសេនីយ៍ឯក Le Hoang Mai ប្រធាននយោបាយអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៥៦ បានរំជួលចិត្ដថា៖ “អស់រយៈពេលជាង ១៦ ឆ្នាំ អង្គភាពបានរួមសុខរួមទុក្ខ ចែករំលែកការលំបាកជាមួយបងប្អូនជនរួមជាតិនៅតំបន់ព្រំដែន Phong Tho ដូច្នេះខ្ញុំយល់ច្បាស់ជាងអ្នកណាទាំងអស់អំពីការលំបាករបស់ប្រជាពលរដ្ឋនៅទីនេះ។ ដូច្នេះ ទន្ទឹមនឹងការណែនាំប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ និងលុបបំបាត់ទំនៀមទម្លាប់ចាស់ យើងតែងតែត្រៀមខ្លួនជួយសិស្សទៅសាលារៀនគ្រប់គ្នា "។

អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៥៦ កំពុងបំពេញការងារនៅឃុំចំនួន ៧ តាមព្រំដែននៃស្រុក Phong Tho ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នៅតែខ្វះខាត មិនស៊ីសង្វាក់គ្នា ការចរាចរណ៍ជួបការលំបាក និងអាកាសធាតុអាក្រក់ អត្រាគ្រួសារក្រីក្រមានជាង ៦០%។ នោះក៏ជាមូលហេតុដែលសុបិនចង់ទៅសាលារបស់សិស្សជាច្រើននៅទីនេះក្លាយទៅជាវែងឆ្ងាយ។

leftcenterrightdel
តំណាងអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៥៦ ប្រគល់អំណោយដល់គ្រួសារសិស្សក្រីក្រនៅតំបន់ក្នុងឱកាសចូលឆ្នាំថ្មី២០២៤

ក្នុងឱកាសទៅទស្សនាសាលាមត្តេយ្យសិក្សានៅភូមិ Po Sa  ឃុំ Pa Vay Su ក្រុមការងារបានរំភើបចិត្ដយ៉ាងខ្លាំងនៅពេលឃើញពេលបាយថ្ងៃត្រង់របស់សិស្សមានជាងពាក់កណ្តាលគឺជាបាយលាយជាមួយដំឡូងមី និងម្សៅពោត... រូបភាពទាំងនោះបានធ្វើឱ្យថ្នាក់ដឹកនាំ និងមេបញ្ជាការអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៥៦ បារម្មណ៍យ៉ាងខ្លាំង ហើយបានចោទសួរថា " ធ្វើអ្វីដើម្បីជួយសិស្សក្រីក្រសម្រាលការលំបាកដើម្បីទៅសាលារៀន? "។ បន្ទាប់ពីពិភាក្សា និងឯកភាពគ្នារួចមក គណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាព បានសម្រេចចិត្ដឧបត្ថម្ភអង្ករសម្រាប់ដាំបាយពេលថ្ងៃត្រង់ដល់សិស្ស។ ចាប់ពីពេលនោះមក ទម្រង់ "រួមដំណើរជាមួយសិស្សនៅតាមព្រំដែន" ដែលផ្តួចផ្តើមគំនិត និងដឹកនាំដោយអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៥៦ បានចាប់ផ្តើមដំណើរការជាផ្លូវការ។

ដំបូងឡើយ ទឹកប្រាក់សម្រាប់ទិញអង្ករត្រូវបានកម្មាភិបាល និងមេបញ្ជាការអង្គភាពរៃអង្គាស។ ជារៀងរាល់ពេលថ្ងៃត្រង់ យុទ្ធជនរបស់អង្គភាពមិនថា ជួបការលំបាក និងឆ្លងកាត់ផ្លូវជម្រាលភ្នំចោតបត់បែនក៏ដោយក៏នាំយកអាហារទៅឱ្យសិស្សានុសិស្សនៅសាលាផ្សេងៗ។ បន្ទាប់ពីរយៈពេលនៃប្រតិបត្តិការ ដើម្បីបន្តរក្សាទម្រង់ដ៏មានអត្ថន័យនេះ គណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៥៦  បានសម្រេចចិត្ដផ្ដល់មូលនិធិមួយផ្នែករបស់អង្គភាព ហើយទន្ទឹមនឹងនោះចលនាសប្បុរសជន និងជំនួយពីបញ្ជាការដ្ឋានយោធភូមិភាគទី២ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ទម្រង់ "រួមដំណើរជាមួយសិស្សនៅតាមព្រំដែន" ដោយអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៥៦ សម្របសម្រួលជាមួយអង្គភាពផ្សេងៗ ដើម្បីចូលរួមឧបត្ថម្ភសិស្សជិត ៣.០០០ សិស្ស នៅសាលារៀនចំនួន ២៩ ក្នុងឃុំចំនួន ៧ ជួបការលំបាកខ្លាំងក្នុងតំបន់ព្រំដែន Phong Tho។ អាស្រ័យហេតុនេះ សិស្សជាច្រើនបានមកថ្នាក់រៀនទៀងទាត់ និងមានទំនុកចិត្តក្នុងការរៀនសូត្រ។

សកម្មភាពដែលមានអត្ថន័យមនុស្សធម៌ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមករបស់កម្មាភិបាលនិងយុទ្ធជននៃអង្គភាព មិនត្រឹមតែ "រួមដំណើរ" ជួយសិស្សទៅសាលារៀនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់បណ្ដាជនរួមជាតិចំពោះបក្ស រដ្ឋ រួមចំណែករីក សាយភាយរូបភាពកងទ័ព អ៊ំ ហូ៕

បកប្រែដោយ Pham Diep