កម្មវិធីជំនួបប្រាស្រ័យនាយទាហានវ័យក្មេងកងឆ្មាំសមុទ្រវៀតណាម-ចិន គឺជាសកម្មភាពការបរទេសដ៏សំខាន់។ នេះជាឱកាសសម្រាប់នាយទាហានវ័យក្មេងនៃកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនជួបជុំ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការងារ និងជំនាញ តាមរយៈនោះ រួមចំណែកពង្រីកប្រពៃណីមិត្តភាព និងសាមគ្គីភាពរវាងកងទ័ពទាំងពីរនិយាយរួម និងកងកម្លាំងទាំងពីរនិយាយដោយឡែក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ឆ្នាំនេះ កម្មវិធីជំនួបប្រាស្រ័យត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅប្រទេសចិននៅដើមខែកក្កដា ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ ការពិភាក្សាអំពីជំនាញច្បាប់ ការទៅទស្សនានៅអនុនាយកដ្ឋាន Nanhai និងដាំដើមឈើមិត្តភាព ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត Hainan ចូលរួមការប្រកួតកីឡាមិត្តភាព...។

លោកឧត្តមសេនីយ៍ត្រី Vu Trung Kien ស្នើឲ្យសមាជិកគណៈប្រតិភូទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវខ្លឹមសារការងារ និងលើកកំពស់ស្មារតីទទួលខុសត្រូវ គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍នៃការទូតការពារជាតិ ផ្តោតទៅលើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការបំពេញភារកិច្ច ចូលរួមចំណែកជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនឲ្យស៊ីជម្រៅ និងមានប្រសិទ្ធភាព៕

បកប្រែដោយ Thuy Anh