ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ កងពលតូចលេខ ៤៩០ បានអនុវត្តយ៉ាងម៉ឹងម៉ាត់នូវសេចក្ដីសម្រេចចិត្ដ សេចក្តីណែនាំ បទបញ្ជា និងផែនការហ្វឹកហាត់។ អង្គភាពបានរៀបចំការទទួល និងហ្វឹកហាត់ទាហានថ្មី និងយោធិនបម្រុងតាមផែនការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ទាំងទាហាន សព្វាវុធ ឧបករណ៍ ឆ្លើយតបតម្រូវការភារកិច្ចហ្វឹកហាត់ ត្រៀមខ្លួនប្រយុទ្ធ និងបំពេញភារកិច្ចផ្សេងៗទៀត។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ថ្លែងក្នុងពិធីចុះត្រួតពិនិត្យ

គណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់លំដាប់ថ្នាក់ធ្វើបានល្អក្នុងការអប់រំនយោបាយសម្រាប់កងទ័ព កម្មាភិបាល និងយុទ្ធជនមានសតិអារម្មណ៍ស្ថិរភាព ហើយត្រៀមខ្លួនទទួលភារកិច្ច និងបំពេញបានល្អនូវភារកិច្ចដែលបានប្រគល់ឱ្យ។ អង្គភាពអនុវត្ដបានល្អក្នុងការងារភស្ដុភា និងបច្ចេកទេស  ព្រមទាំងថែទាំ និងធានាសុខភាពល្អសម្រាប់កងទ័ព; គោរពយ៉ាងម៉ឺងម៉ាត់នូវ​បទប្បញ្ញត្តិស្តីពីការងារហិរញ្ញវត្ថុ...

leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះត្រួតពិនិត្យ

ថ្លែងក្នុងពិធីចុះត្រួតពិនិត្យ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានកោតសរសើរចំពោះលទ្ធផលដែលកងពលតូចលេខ ៤៩០ សម្រេចបានក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានស្នើថា នាពេលខាងមុខ អង្គភាពគួរតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្ដ សេចក្តីណែនាំ បទបញ្ជា និងឯកសារណែនាំរបស់ថ្នាក់លើក្នុងការត្រៀមខ្លួនប្រយុទ្ធ។ រក្សាយ៉ាងតឹងរ៉ឹងនូវរបបប្រចាំការ  ការយាមល្បាត និងអនុវត្តបានល្អនូវការហ្វឹកហ្វឺន ព្រមទាំង​សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានដើម្បីក្តាប់ជាប់ស្ថានការណ៍មូលដ្ឋានឲ្យបានរឹងមាំ កុំឲ្យកើតឡើងភាពអសកម្ម ឬ ជាយថហេតុក្នុងគ្រប់ស្ថានភាព៕

បកប្រែដោយ Pham Diep