អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ឯក Trinh Van Quyet ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម; លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម; រួមទាំងថ្នាក់ដឹកនាំនៃស្ថាប័ន និងអង្គភាពនានានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមផងដែរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងកិច្ចប្រជុំ

អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗមួយចំនួន គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមបានពិនិត្យពិចារណា និងផ្តល់យោបល់លើគម្រោងរៀបចំព្យុហយាត្រាយោធា និងក្បួនដង្ហែក្នុងឱកាសខួបលើកទី៨០ នៃការបង្កើតប្រជាជនវៀតណាម និងខួបលើកទី៣៥ ឆ្នាំនៃទិវាការពារជាតិដោយប្រជាជនទាំងមូល; គម្រោងរៀបចំព្យុហយាត្រាយោធា និងក្បួនដង្ហែក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំ និងការកសាងគម្រោងចំនួនពីរដោយស្ថាប័ននិងអង្គភាពមុខងារ; ជាមួយគ្នានេះ ស្នើឱ្យស្ថាប័ននិងអង្គភាពពាក់ព័ន្ធ ពិនិត្យ កែសម្រួលគម្រោង និងផែនការនិងផ្តោតលើការហ្វឹកហ្វឺន និងបំពេញបន្ថែមផែនការប្រើប្រាស់អាវុធ ឧបករណ៍ មធ្យោបាយដើម្បីបម្រើពិធីព្យុហយាត្រា ក្បួនដង្ហែរ តាមរយៈនោះ បញ្ជាក់ពីកម្លាំងរបស់កងទ័ព និងពង្រឹងទំនុកចិត្តដ៏រឹងមាំរបស់ប្រជាជន។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រឹត្តិការណ៍នេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានមានប្រសាសន៍ថា ការរៀបចំសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូលត្រូវធានាហ្មត់ចត់ និងមានប្រសិទ្ធភាពជាក់ស្ដែង សក្ដិសមជាមួយនឹងកិត្យានុភាពនៃព្រឹត្តិការណ៍។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បញ្ជាឲ្យស្ថាប័ននិងអង្គភាពពាក់ព័ន្ធរៀបចំល្អក្នុងការឃោសនា អប់រំដើម្បីលើកកំពស់មោទនភាពជាតិ គោរពជាតិ ស្មារតីឈ្នះៗរបស់កងទ័ពប្រជាជនវៀតណាម និងទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូលក្នុងដំណើរការរៀបចំព្រឹត្តិការណ៍សំខាន់ៗនេះ៕

បកប្រែដោយ Pham Diep