leftcenterrightdel
 
leftcenterrightdel
ប្រតិភូអញ្ជើញ​ចូលរួម​សន្និសិទ

លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Trong Lam នាយក អគ្គនិពន្ធនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិការពិតឲ្យដឹងថា សៀវភៅនេះមាន ៩២៨ ទំព័រ ដោយជ្រើសរើសអត្ថបទសុន្ទរកថា និងបទសម្ភាសន៍ចំនួន ៩២  របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្ដីពីការកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាម ដែលអត្ថបទដំបូងគេគឺនៅឆ្នាំ ១៩៦៨។ ខ្លឹមសារនៃសុន្ទរកថា អត្ថបទទាំងឡាយបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់លោកអគ្គលេខាបក្សក្នុងការកសាង ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌វៀតណាមជាមួយកក្តាប្រពៃណី និងទំនើប អត្តសញ្ញាណ និងសមាហរណកម្ម បង្កើតប្រភពធនធានផ្ទៃក្នុង ប្រមូលកម្លាំងនៃវប្បធម៌ និងមនុស្សវៀតណាមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសប្រកបដោយវិបុលភាព និងសុខភមង្គល។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសិទ

ទន្ទឹមនឹងនោះ សៀវភៅក៏បានជ្រើសរើសរូបថតឯកសារដ៏មានតម្លៃជាង ៩០ សន្លឹក ដែលកត់ទុករូបភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងសកម្មភាពវប្បធម៌ និងសន្និសីទវប្បធម៌ ដំណើរទៅទស្សនកិច្ចនិងធ្វើការជាមួយមូលដ្ឋាន និងទីភ្នាក់ងារ និងអង្គភាពក្នុងវិស័យវប្បធម៌ ជួបជាមួយសិល្បករ និងបញ្ញវន្តនៅគ្រប់តំបន់នៃប្រទេស។

សៀវភៅនេះជួយកម្មាភិបាល បក្ខជន និងមហាជន ជាពិសេសកម្មាភិបាលដឹកនាំគ្រប់លំដាប់ថ្នាក់លើកកំពស់ការយល់ដឹងអំពីការដឹកនាំរបស់បក្ស ដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong លើការកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ រួមចំណែកលើកតម្កើងតម្លៃវប្បធម៌ និងកម្លាំងមនុស្សវៀតណាម ជម្រុញយ៉ាងខ្លាំងក្លានូវស្មារតីស្នេហាជាតិ មោទនភាពជាតិ និងបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនរុងរឿង និងសុភងមង្គល។ តាមរយៈការស្រាវជ្រាវ សិក្សា ភ្នាក់ងារ អង្គភាព ជួរកម្មាភិបាល បក្ខជនយល់យ៉ាងស៊ីជម្រៅ និងអនុវត្តប្រកបដោយភាពច្នៃប្រឌិត ស្របតាមលក្ខខណ្ឌជាក់ស្តែង មុខងារ និងភារកិច្ចដែលបានប្រគល់ជូន៕

បកប្រែដោយ Duy Hoan