leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh ចុះត្រួតពិនិត្យនៅកងពលតូចវិស្វកម្មលេខ​ ៥៧៥

ថ្លែងក្នុងពិធីចុះត្រួតពិនិត្យ លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh បានវាយតំលៃខ្ពស់ចំពោះលទ្ធភាពត្រៀមខ្លួនប្រយុទ្ធរបស់កងពលតូចវិស្វកម្មលេខ ៥៧៥ និងគុណភាពនៃការហ្វឹកហ្វឺនមានការផ្លាស់ប្តូរជាវិជ្ជមាន សកម្មភាពការងារបក្សនិងការងារនយោបាយ ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយក្នុងគ្រប់ភារកិច្ច។ ធានាបានល្អនូវការងារភស្ដុភានិងបច្ចេកទេស ទន្ទឹមនឹងនោះអង្គភាពរក្សាការគោរពវិន័យ ច្បាប់  និងកសាងរបៀបរៀបរយ។ 

leftcenterrightdel
ត្រួតពិនិត្យការតៀមខ្លួនប្រយុទ្ធរបស់កងពលតូចវិស្វកម្មលេខ​ ៥៧៥

លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh ស្នើឱ្យកងពលតូចវិស្វកម្មលេខ ៥៧៥ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្ដ សេចក្ដីណែនាំរបស់ថ្នាក់លើក្នុងការលើកកម្ពស់សមត្ថភាពត្រៀមខ្លួនប្រយុទ្ធ និងគុណភាពនៃការហ្វឹកហ្វឺន និងលំហាត់សមយុទ្ធ។ ធ្វើឲ្យបានល្អក្នុងការរៀបចំមហាសន្និបាតបក្សនៅគ្រប់លំដាប់ថ្នាក់ ទន្ទឹមនឹងនោះ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការហ្វឹកហ្វឺនប្រយុទ្ធ និងអប់រំនយោបាយរបស់ថ្នាក់លើ ហើយធ្វើបានល្អនូវការត្រៀមរៀបចំ និងរៀបចំហ្វឹកហ្វឺនដំណាក់កាលទី ២ សម្រាប់កងទ័ពតាមផែនការ ដោយអនុវត្តតាមបាវចនាថា "មូលដ្ឋាន អនុវត្តជាក់ស្តែង និងរឹងមាំ” ដោយផ្ដោតលើការហ្វឹកហ្វឺនស៊ីសង្វាក់គ្នាតាមទិសដៅទំនើប និងធានាប្រតិបត្ដិការផ្សេងរបស់អង្គភាព៕

បកប្រែដោយ Pham Diep