leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ទទួលជួបលោកឧត្តមសេនីយ៍ឯក ខៀវ សាផាត

លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានបន្តអភិវឌ្ឍប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាព។ ស្ថាប័ន និងអង្គភាពយោធានៃភាគីទាំងពីរបានសម្របសម្រួលអនុវត្តយ៉ាងទូលំទូលាយនូវពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិទាំងពីរ ជាពិសេសក្នុងវិស័យ៖ ការផ្លាស់ប្តូរគណៈប្រតិភូ; ការបណ្តុះបណ្តាលធនធានមនុស្ស; ការគ្រប់គ្រង និងការពារព្រំដែន; ការផ្សព្វផ្សាយអំពីទំនាក់ទំនងវៀតណាម-កម្ពុជា; ការងារស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតនៅក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា; ការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ឯក ខៀវ សាផាត

លោកឧត្តមសេនីយ៍ឯក ខៀវ សាផាត បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដែលបានចូលរួមពិធីរំលឹកខួបលើកទី៤៧ នៃ “ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” (២០ មិថុនា ១៩៧៧ / ២០ មិថុនា ២០២៤) រួមចំណែកផ្សព្វផ្សាយពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកបានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយនាយកដ្ឋានបុគ្គលិក អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia លោកឧត្តមសេនីយ៍ឯក ខៀវ សាផាត និងប្រតិភូនៅក្នុងជំនួប

វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានអះអាងថា អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគាំទ្រកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ លោកបានស្នើថានាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួល និងអនុវត្តសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូប្រកបដោយប្រសិទ្ធភាព ពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍វិជ្ជាជីវៈ។ល៕

បកប្រែដោយ Huyen Trang