លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា ក្នុងឋានៈរបស់ខ្លួន លោក Ito Naoki នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងលើគ្រប់វិស័យវៀតណាម-ជប៉ុន ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ លោកអះអាងថា ជប៉ុនជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ហើយបច្ចុប្បន្នប្រទេសទាំងពីរបានក្លាយជាដៃគូឈានមុខរបស់គ្នាទៅវិញទៅមក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក Ito Naoki

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុន សម្រេចបានលទ្ធផលសំខាន់នាពេលកន្លងមកនេះ ហើយជាសសរស្តម្ភក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនិងរវាងបណ្ដាអង្គភាព ការបណ្តុះបណ្តាលធនធានមនុស្ស ជំនះពុះពារលើផលវិបាកនៃសង្គ្រាម... លោកនាយឧត្តមសេនីយ៍ Phan Van Giang បានចាត់ទុកថា សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរនៅមានច្រើនណាស់ ជាពិសេសលើវិស័យដែលជប៉ុនមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។ លោកស្នើឲ្យលោក Ito Naoki យកចិត្តទុកដាក់ និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងការពារជាតិជប៉ុន ដើម្បីភាគីទាំងពីរបន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឲ្យកាន់តែរីកចម្រើន រួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។

លោក Ito Naoki បានសង្កត់ធ្ងន់លើការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងជប៉ុន-វៀតណាម ហើយគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោកនៅឆ្នាំ២០២៣។ លោកបានអះអាងថា ប្រទេសទាំងពីរកំពុងជំរុញការអនុវត្តក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ លោក Ito Naoki បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាម ដែលបានយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយសម្រាប់អនុព័ន្ធយោធាជប៉ុនប្រចាំនៅវៀតណាមបំពេញល្អភារកិច្ចរបស់ខ្លួន៕

បកប្រែដោយ Thanh Cong