តំណាងកងនាវាលេខ៣២ និងអង្គភាពផ្សេងទៀតបានសម្របសម្រួលរៀបចំកម្មវិធីប្រគល់អំណោយចំនួន ២៥០ កញ្ចប់ (រួមទាំងសាច់ប្រាក់ និងអំណោយ ១ កញ្ចប់មានតម្លៃ ១ លានដុង) ជូនដល់គ្រួសារប្រជានេសាទ និងគ្រួសារដែលមានស្ថានភាពជួបការលំបាកនៅឃុំ Ninh Van និងសង្កាត់ Ninh Hai ទីរួមខេត្ត Ninh Hoa។

leftcenterrightdel
លោកវរសេនីយ៍ឯក Hoang Ngoc Thien ប្រធាននយោបាយនៃកងនាវាលេខ៣២ ថ្លែងនៅក្នុងកម្មវិធី

ក្នុងកម្មវិធីនោះ កងនាវាលេខ ៣២ ក៏បានផ្សព្វផ្សាយអប់រំអំពីច្បាប់ ផ្សព្វផ្សាយអំពីសមុទ្រកោះ និងកងឆ្មាំសមុទ្រ ផ្សព្វផ្សាយអំពីការ​អនុវត្តភារកិច្ចកៀរគរធនធានមនុស្ស និងកប៉ាល់នាវាចូលរួមការពារអធិបតេយ្យភាពសមុទ្រកោះ ផ្សព្វផ្សាយអំពីការទប់ស្កាត់ការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនគោរពបទប្បញ្ញត្តិ IUU។

leftcenterrightdel
ស្ថាប័ន និងអង្គភាពនានាប្រគល់ទង់ជាតិ និងអាវជីវិតជូនប្រជានេសាទ

លោកវរសេនីយ៍ឯក Hoang Ngoc Thien ប្រធាននយោបាយនៃកងនាវាលេខ ៣២ បានឲ្យដឹងថា កម្មវិធី “កងឆ្មាំសមុទ្ររួមដំណើរជាមួយប្រជានេសាទ” មានគោលបំណងបន្តលើកកម្ពស់កម្លាំង​រួម​ពី​ផែនមហាសាមគ្គិជនជាតិទាំងមូល ពីប្រព័ន្ធ​នយោបាយ​ទាំង​មូលនិងពីប្រជាជន​ខេត្ត Khanh Hoa ដើម្បូ​រួមចំណែកការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសមុទ្រកោះនៃមាតុភូមិ ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព។

leftcenterrightdel
តំណាងកងនាវាលេខ៣២ ជូនអំណោយដល់ប្រជាជនមាន​ស្ថានភាពជួប​ការ​លំបាកនៅសង្កាត់ Ninh Hai ទីរួម​ខេត្ត Ninh Hoa ខេត្ត Khanh Hoa

ក្រៅពីនោះ បានផ្សព្វផ្សាយរូបភាពដ៏ថ្លៃថ្នូរបស់កងទ័ពលោកអ៊ំហូដល់ប្រជាជន រួមចំណែកផ្លាស់ថ្មីក្នុងកិច្ចការចលនាមហាជនក្នុងស្ថានភាពថ្មី ពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន កសាងមូលដ្ឋានរឹងមាំ លើក​កម្ពស់កម្លាំងរួមពីបណ្តាអង្គការ និងបុគ្គលនានា​ដើម្បីជួយឧបត្ថម្ភអ្នកទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារប្រជានេសាទមានស្ថានភាពជួប​ការលំបាក​៕

បកប្រែដោយ Duy Hoan