នាពេលកន្លងមក បញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa បានអនុវត្តយ៉ាងទៀងទាត់នូវសេចក្តីសម្រេចចិត្ត និងសារាចររបស់ថ្នាក់លើស្ដីពីភារកិច្ចការពារជាតិ និងយោធានៅមូលដ្ឋាន បទបញ្ជា និងសេចក្តីណែនាំស្តីពីការត្រៀមខ្លួនប្រយុទ្ធជាស្រេច។ ដឹកនាំ និងសហការជាមួយបណ្ដាកងកម្លាំង ដើម្បីអនុវត្តឲ្យបានល្អនូវការត្រៀមខ្លួនប្រយុទ្ធជាស្រេចនៅក្នុងថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍សំខាន់ៗនៅមូលដ្ឋាន...

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងក្នុងកិច្ចប្រជុំជាមួយកងទ័ពការពារព្រំដែនខេត្ត Khanh Hoa

កងទ័ពការពារព្រំដែនខេត្ត Khanh Hoa អនុវត្តបានល្អនូវភារកិច្ចការពារព្រំដែន ការត្រៀមខ្លួនប្រយុទ្ធជាស្រេច ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ការស្វែងរក និងជួយសង្គ្រោះ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅព្រំដែនសមុទ្រ តាមដានពីស្ថានភាព និងផ្ដល់យោបល់អំពីការការពារព្រំដែនជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានដោយទាន់ពេលវេលា និងមានប្រសិទ្ធភាព...

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការបំពេញភារកិច្ចរបស់អង្គភាពទាំងពីរ និងស្នើថា គណៈកម្មាធិការបក្ស និងមេបញ្ជាការនៃអង្គភាពទាំងពីររៀបចំបានល្អនូវសកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល។ បញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa បន្តបំពេញល្អនូវភារកិច្ចផ្ដល់យោបល់ដល់ខេត្តស្ដីពីការកសាងតំបន់ការពារទប់ទល់ដ៏រឹងមាំ រក្សាយ៉ាងតឹងរឹងនូវការត្រៀមខ្លួនប្រយុទ្ធជាស្រេច សហការជាមួយកម្លាំងយាមល្បាតដើម្បីធានាសុវត្ថិភាពរបស់អង្គភាព និងការពារព្រឹត្តិការណ៍នយោបាយសំខាន់ៗ ហើយដឹកនាំ និងរៀបចំសមយុទ្ធនៅគ្រប់កម្រិតប្រកបដោយធានាសុវត្ថិភាពលើគ្រប់វិស័យ។

កងទ័ពការពារព្រំដែនខេត្ត Khanh Hoa បន្តសហការ​ជាមួយ​បណ្ដាកងកម្លាំង​គ្រប់​គ្រង ​ការពារ​អធិបតេយ្យភាព និង​សន្តិសុខ​នៅ​សមុទ្រ​ ចូលរួមយ៉ាងសកម្មក្នុងការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ស្វែងរក និងជួយសង្គ្រោះ ពង្រឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមព្រំដែនសមុទ្រ។ល៕

បកប្រែដោយ Thuy Anh