ក្រុមបេសកកម្មបានត្រួតពិនិត្យនៅបញ្ជាការដ្ឋានយោធភូមិភាគទី១ និងបញ្ជាការដ្ឋានយោធាខេត្ត Bac Giang លើកំណែទម្រង់រដ្ឋបាល; កំណែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាលរបស់រដ្ឋ; កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កសាងនិងអភិវឌ្ឍរដ្ឋាភិបាល អេឡិចត្រូនិក និងរដ្ឋាភិបាលឌីជីថល...

តាមរយៈការចុះត្រួតពិនិត្យ ក្រុមបេសកកម្មបានវាយតម្លៃថា យោធភូមិភាគទី១ បានអនុវត្តប្រកបដោយទាន់ពេលវេលា និងប្រសិទ្ធភាពនូវការអនុវត្តកំណែទម្រង់រដ្ឋបាល និងការធ្វើបរិវត្តកម្មឌីជីថល។ ការពិនិត្យរដ្ឋបាលត្រូវបានរក្សា ប្រព័ន្ធគ្រប់គ្រងគុណភាព ISO ត្រូវបានធានា យោធភូមិភាគបានអនុវត្តយ៉ាងពេញលេញនូវដំណោះស្រាយសន្តិសុខព័ត៌មានតាមបទប្បញ្ញត្តិ និងអនុវត្តយ៉ាងពេញលេញនូវការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងការពារប្រទេស។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ថ្លែងក្នុងកិច្ចប្រជុំ

យោធភូមិភាគបានបំពេញយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវសម្រាប់កម្មាភិបាល យុទ្ធជនអំពីអត្ថន័យ និងសារៈសំខាន់នៃការកែទម្រង់រដ្ឋបាល និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយោធា និងការពារជាតិ...

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានទទួលស្គាល់ និងលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធភូមិភាគទី១ ក្នុងការកែទម្រង់រដ្ឋបាល និងការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងស្នើឲ្យយោធភូមិភាគទី១ ទទួលយក មតិយោបល់របស់ក្រុមបេសកកម្ម  ដើម្បីយកឈ្នះលើចំណុចខ្សោយ ហើយពង្រឹងការផ្សព្វផ្សាយដល់កម្មាភិបាល និងយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគអំពីការអនុវត្តការកែទម្រង់រដ្ឋបាល និងការធ្វើបរិវត្តកម្មឌីជីថល...៕

បកប្រែដោយ Thuy Anh