តាមរយៈការចុះពិនិត្យ និងការស្តាប់របាយការណ៍ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានលើកសរសើរចំពោះលទ្ធផលដែលកងទ័ពការពារព្រំដែនខេត្ត Ninh Thuan សម្រេចបាននាពេលកន្លងមកនេះ ព្រមទាំងបញ្ជាឲ្យអង្គភាពត្រូវជំនះពុះពារលើចំណុចខ្វះខាតដែលបានលើកឡើង។ លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានស្នើឲ្យគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Ninh Thuan យល់ជ្រួតជ្រាបឲ្យបានស៊ីជម្រៅនូវសេចក្តីសម្រេចចិត្ត និងសារាចរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសអំពីភារកិច្ចយោធា ការពារជាតិ ការគ្រប់គ្រង និងការការពារព្រំដែនជាតិ ផ្តោតលើការដឹកនាំកិច្ចសហការយ៉ាងសកម្មរវាងកងកម្លាំងមានសមត្ថកិច្ចជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់គោលដៅ និងទិសដៅបំពេញភារកិច្ចឲ្យសម្រេចបានលទ្ធផលខ្ពស់បំផុត។ បង្កើនការអប់រំនយោបាយ សតិអារម្មណ៍  និងការយល់ដឹងសម្រាប់កម្មាភិបាល និងយុទ្ធជនអំពីស្ថានភាព និងយល់ជ្រួតជ្រាបយ៉ាងស៊ីជម្រៅអំពីសារៈសំខាន់ និងការអនុវត្តកិច្ចការលេខ១៣៨៩ ដោះស្រាយបំពានវិធានការរដ្ឋបាល ផ្សព្វផ្សាយនិងអប់រំច្បាប់ លើកកំពស់ស្មារតីគោរពច្បាប់ និងវិន័យយ៉ាងម៉ឺងម៉ាត់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ជូនអំណោយដល់ប៉ុស្តិ៍ការពារព្រំដែន Phuoc Diem (កងទ័ពការពារព្រំដែនខេត្ត Ninh Thuan)

លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានសង្កត់ធ្ងន់ថា កងទ័ពការពារព្រំដែនខេត្ត Ninh Thuan ត្រូវតែសហការយ៉ាងសកម្មជាមួយកងកម្លាំងផ្សេងទៀត ដើម្បីបំពេញបានល្អនូវការព្យាករណ៍ ការក្តាប់ស្ថានការណ៍ និងការផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាពដល់ថ្នាក់លើគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន រៀបចំការបណ្តុះបណ្តាល និងបំប៉ន់ជាទៀងទាត់នូវការលើកកម្ពស់សមត្ថភាពដោះស្រាយការបំពានវិធានការរដ្ឋបាល និងឧក្រិដ្ឋកម្ម។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោង “លើកកំពស់តួនាទីរបស់កងទ័ពក្នុងការផ្សព្វផ្សាយ និងអប់រំច្បាប់ ចលនាប្រជាជនគោរពច្បាប់នៅមូលដ្ឋាន ដំណាក់កាល ២០២១-២០២៧”។ ផ្តោតលើការកសាងសាមគ្គីភាពក្នុងអង្គភាព យកចិត្តទុកដាក់លើការថែរក្សាជីវភាពខាងសម្ភារៈ និងស្មារតី ធានាយ៉ាងពេញលេញនូវគោលនយោបាយ លើកសរសើ និងលើកទឹកចិត្តដោយទាន់ពេលវេលា សម្រាប់កម្មាភិបាល និងយុទ្ធជន។ល៕

បកប្រែដោយ Thuy Anh