leftcenterrightdel
លោក Nguyen Trong Nghia ថ្លែងក្នុង​កិច្ចប្រជុំ

បើយោងតាមរបាយការណ៍របស់អង្គការបក្ស នៃសមាគមអ្នកកាសែតវៀតណាមបានឲ្យដឹងថា៖ អង្គការបក្សបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្សនៃស្ថាប័នមជ្ឈិមសមាគម និងថ្នាក់ដឹកនាំសមាគម ដើម្បីដឹកនាំកម្មាភិបាល និងបក្ខជនបំពេញខ្លឹមសារការងារដែលបានដាក់ចេញ និងមានចំណុចភ្លឺ និងការផ្លាស់ប្តូរវិជ្ជមាន។ ជាពិសេសក្នុងការក្តាប់សេចក្តីប្រាថ្នារបស់កម្មាភិបាល និងបក្ខជន។ ផ្តោតលើការដោះស្រាយចំណុចខ្វះខាត និងករណីស្មុគស្មាញ សេសសល់។ សមាគមអ្នកកាសែតវៀតណាមសម្របសម្រួលជាមួយគណៈឃោសនាអប់រំមជ្ឈិមបក្ស ក្រសួងព័ត៌មាន និងសារគមនាគមន៍ ក្នុងការគ្រប់គ្រងដឹកនាំសារព័ត៌មាន។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំសមាគមបានធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ដើម្បីធានាសិទ្ធិរបស់សមាគម និងសមាជិក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងមតិនៅជំនួនធ្វើការនេះ លោក Nguyen Trong Nghia បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធិផលដែលគណៈកម្មាធិការបក្សសមាគមអ្នកការសែតវៀតណាមសម្រេចបានតាំងពីដើមអាណត្តិរហូតដល់ពេលបច្ចុប្បន្ន។ ដើម្បីលើកកំពស់តួនាទីដឹកនាំអង្គបក្សសមាគមអ្នកកាសែតវៀតណាមនាពេលខាងមុខ លោកប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សស្នើឲ្យ បន្តផ្សព្វផ្សាយ និងមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីតួនាទីរបស់សមាគមអ្នកកាសែតវៀតណាម ជាអង្គការនយោបាយ-សង្គម-វិជ្ជាជីវៈរបស់អ្នកកាសែតវៀតណាម មានតួនាទីសំខាន់ក្នុងប្រព័ន្ធនៃអង្គការនយោបាយ-សង្គម-វិជ្ជាជីវៈនៅក្នុងប្រទេសយើង។ ដឹកនាំការផ្លាស់ប្តូរថ្មីនៃខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការរបស់សមាគមអ្នកសារព័ត៌មានគ្រប់កម្រិត បង្កើនការអប់រំ និងបណ្តុះបណ្តាលជំនាញ សីលធ៌ម សម្រាប់អ្នកសារព័ត៌មាន និងសមាជិក អនុវត្តជាបន្ទាន់នូវគម្រោង និងផែនការរៀបចំសកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម អនុវត្តការងារត្រៀមរៀបចំមហាសន្និបាត លើកទី១២ នៃសមាគមអ្នកកាសែតវៀតណាមអាណត្តិ ២០២៥-២០៣០៕

បកប្រែដោយ Duy Hoan