ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើសារៈសំខាន់ និងអត្ថន័យនៃការកសាងសេចក្តីព្រាងច្បាប់។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានលើកសរសើរស្មារតីធ្វើការរបស់ប្រធានគណៈកម្មាធិការតាក់តែងសេចក្តីព្រាងច្បាប់ និងក្រុមនិពន្ធ ដែលដឹកនាំដោយនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien វាយតម្លៃខ្ពស់ចំពោះមតិដ៏មានគុណភាព និងទំនួលខុសត្រូវរបស់ក្រសួង និងស្ថាប័ននានា ចំពោះសេចក្តីព្រាងច្បាប់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងមតិនៅក្នុងកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នៅពេលតាក់តែងសេចក្តីព្រាងច្បាប់ ត្រូវតែអនុវត្តតាមគម្រោងមេស្តីពីការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលត្រូវបានអនុម័តដោយការិយាល័យនយោបាយ គម្រោងរបស់ក្រសួងការពារប្រទេស និងក្រសួងនគរបាលស្តីពីកងទ័ពប្រជាជន និងនគរបាលប្រជាជនចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដំណាក់កាល ២០១៤-២០២០ និងឆ្នាំបន្ទាប់។ល។

លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានសង្កត់ធ្ងន់លើការធានារបប និងគោលនយោបាយសម្រាប់កងកម្លាំងដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រោះនេះជាសកម្មភាពដ៏លំបាក តឹងតែង ជាមួយនឹងហានិភ័យដែលអាចកើតមានជាច្រើន ... ។ លោកបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ត្រូវអនុលោមតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់វៀតណាម ព្រមទាំងស្របតាមសន្ធិសញ្ញាអន្តរជាតិ និងបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Huyen Trang