ភាគីទាំងពីរបានផ្លាស់ប្តូរយ៉ាងទូលំទូលាយលើការងារកសាងបក្ស ជាពិសេសលើគោលនយោបាយ អាទិភាព និងវិធានការអនុវត្តសមស្របទៅនឹងស្ថានភាពរបស់បក្សនីមួយៗ លទ្ធផលសម្រេចបាន និងមេរៀនបទពិសោធន៍។ ក្នុងឱកាសនេះ គណៈប្រតិភូបានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាត លើកទី ៣២ នៃបក្សកុម្មុយនិស្តអាមេរិក ដែលបានធ្វើឡើងនៅទីក្រុង Chicago កាលពីខែមិថុនាកន្លងទៅ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

សមមិត្ត Rossana Cambron សហប្រធានបក្សកុម្មុយនិស្តអាមេរិកបានសម្តែងនូវសេចក្តីរីករាយ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជានិយាយរួម និងការងារកសាងបក្សនិយាយដោយឡែក ដែលវៀតណាមសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងសង្កត់ធ្ងន់ថា នេះជាប្រភពលើកទឹកចិត្ត និងជាការគាំទ្រដ៏ធំធេងសម្រាប់អ្នកកុម្មុយនិស្ត ក៏ដូចជាប្រជាពលករអាមេរិក។ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តអាមេរិក ដើម្បីរួមចំណែកពង្រឹងការយល់ដឹង និងមិត្តភាពរវាងបក្ស និងប្រជាជន នៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ គណៈប្រតិភូក៏បានជួបពិភាក្សាការងារជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ និងស្ថាប័នតំណាងវៀតណាមប្រចាំនៅទីក្រុងញូវយ៉កផងដែរ៕

បកប្រែដោយ Duy Hoan