ក្នុងជំនួបនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានពិភាក្សាជាមួយលោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang អំពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិច្ចការបរទេសនិងកិច្ចការអាណិកជនវៀតណាមនៅឯបរទេសរបស់ខេត្តនាពេលថ្មីៗនេះ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ក្រសួងការបរទេសក្នុងកិច្ចការបរទេសនៅមូលដ្ឋាន រួមចំណែកទាក់ទាញការវិនិយោគ ផ្សព្វផ្សាយរូបភាព និងតភ្ជាប់មូលដ្ឋានជាមួយដៃគូអន្តរជាតិ។

leftcenterrightdel
គណៈប្រតិភូក្រសួងការបរទេសជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc

លើសពីនេះ ថ្នាក់ដឹកនាំខេត្ត Binh Phuoc បានផ្ដោតលើការទាក់ទាញធនធានពីអាណិកជនវៀតណាមនៅឯបរទេស រួមចំណែកក្នុងការអភិវឌ្ឍខេត្ត ព្រមទាំងសង្ឃឹមថា ក្រសួងការបរទេសនឹងគាំទ្រក្នុងការផ្សព្វផ្សាយ និងតភ្ជាប់មូលដ្ឋានជាមួយ​សហគមន៍ធុរជន និងបញ្ញវន្តវៀតណាមនៅឯបរទេស។ ថ្នាក់ដឹកនាំខេត្តក៏បានលើកឡើងដែរថា ជាខេត្ដជាប់ព្រំដែនកម្ពុជា ខេត្តតែងតែយកចិត្តទុកដាក់លើកិច្ចការបរទេសជារួម កសាងទំនាក់ទំនងល្អជាមួយខេត្តជាប់ព្រំដែនកម្ពុជានិយាយដោយឡែក តាម​រយៈនោះ សហការជួយសហគមន៍អាណិកជនវៀតណាមនៅទីនេះ។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Binh Phuoc លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានស្នើថា ខេត្ត Binh Phuoc បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសក្នុងការផ្លាស់ប្តូរព័ត៌មាន ជំរុញទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តនានារបស់កម្ពុជា  អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការអាណិកជនវៀតណាមនៅឯបរទេស  ដែលក្នុងនោះផ្តោតលើការលើកកម្ពស់ប្រៀបខ្លាំងរបស់មូលដ្ឋានក្នុងវិស័យដែលខេត្តជាប់ព្រំដែនកម្ពុជាចាប់អារម្មណ៍ និងជនដើមកំណើត​វៀត​ណាមទទួលបានផលប្រយោជន៍ដូចជាការ ដាំដំណាំកៅស៊ូ កែច្នៃកសិផល...។

នាពេលខាងមុខ ក្រសួងការបរទេសនឹងបន្តស្រាវជ្រាវផែនការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសំណើរបស់មូលដ្ឋានអំពីកិច្ចការបរទេស កិច្ចការអាណិកជនវៀតណាមនៅឯបរទេស ហើយឆាប់លើកសំណើទៅរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធមានគោលនយោបាយ និងវិធានការសមស្រប ដើម្បីគាំទ្រដល់បណ្ដាមូលដ្ឋាន រួមទាំងខេត្ត Binh Phuoc ផងដែរ៕

បកប្រែដោយ Pham Diep