សកម្មភាពដោះដូរពាណិជ្ជកម្មវៀតណាម-ចិនក្នុងវិស័យថ្ម និងការផ្ទុកថាមពលរួម​ចំណែក​បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មបាន​ជួបប្រាស្រ័យ ផ្លាស់ប្តូរព័ត៌មាន បង្កើនទំនាក់ទំនងវិនិយោគ ផ្ទេរបច្ចេកវិជ្ជាទំនើប បច្ចេកវិទ្យាសន្សំសំចៃថាមពល និងកាត់បន្ថយការបំពុលបរិស្ថាន។

leftcenterrightdel
ទិដ្ឋភាពនៃការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្មវៀតណាម-ចិន (រូបថត៖ គណៈកម្មការរៀបចំ)

នាពេលថ្មីៗនេះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំប្រចាំឆ្នាំអ្នកត្រួសត្រាយលើកទី១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រារព្ធឡើងនៅទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន (WEF Dalian 2024) និងបំពេញទស្សនកិច្ចកាងារនៅប្រទេសចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានអំពាវនាវដល់សាជីវកម្ម និងធុរកិច្ចធំៗ របស់ចិន ចូលរួមក្នុងការវិនិយោគ ដេញថ្លៃ និងសាងសង់សំណង់ និងគម្រោងធំៗក្នុងវិស័យជាច្រើន ជាពិសេសការធ្វើបរិវត្តកម្មបៃតង និងថាមពលកកើតឡើងវិញ។

leftcenterrightdel
ទិដ្ឋភាពនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាម-ចិន (រូបថត៖ គណៈកម្មការរៀបចំ)

វៀតណាមមានសក្តានុពលជាច្រើនសម្រាប់ថាមពលកកើតឡើងវិញ ជាមួយនឹងប្រភពថាមពលព្រះអាទិត្យ ខ្យល់ ជីវម៉ាស់ និងវារីអគ្គិសនីដ៏សម្បូរបែប។ ការប្រើប្រាស់ថាមពលបៃតងគឺជានិន្នាការ មិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង៕

បកប្រែដោយ Huyen Trang