leftcenterrightdel
លោក Do Van Chien ទទួលជួបលោក Ito Naoki (រូបថត៖ mattran.org.vn)

នៅក្នុងជំនួបនេះ លោក Do Van Chien សង្ឃឹមថា ក្នុងអាណត្តិរបស់ខ្លួន លោក Ito Naoki នឹងធ្វើជាស្ពានតភ្ជាប់ដើម្បីជមុ្រញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាម-ជប៉ុន ឲ្យកាន់តែរីកចម្រើន រួមចំណែកក្នុងការតភ្ជាប់ដើម្បីជប៉ុនបន្តបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់តភ្ជាប់ធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការពលកម្មរវាងប្រទេសទាំងពីរ លើកកម្ពស់ការយល់ដឹង និងជំនឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

រីឯខ្លួនវិញ លោក Ito Naoki សង្ឃឹមថា នាពេលខាងមុខ ស្ថានទូតជប៉ុនប្រចាំនៅវៀតណាមនឹងមានឱកាសសហការជាមួយរណសិរ្សមាតុភូមិវៀតណាម ក្នុងការអនុវត្តខ្លឹមសារដែលភាគីទាំងពីរបានលើកឡើង ក្នុងបំណងរួមចំណែកជម្រុញឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងជប៉ុន កាន់តែរីកចម្រើន៕

បកប្រែដោយ Thuy Anh