នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាម ធនាគារពិភពលោក (WB) បានសន្និដ្ឋានថា សេដ្ឋកិច្ចវៀតណាមមានសញ្ញាវិជ្ជមានជាច្រើន។

សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) ក្នុងខែឧសភាបានកើនឡើង ២.៣% បើធៀបនឹងខែមុន។ យោងតាមធនាគារពិភពលោក កំណើនគួរឱ្យកត់សម្គាល់គឺ​ការនាំចូលផលិតផល ដែលបង្ហាញតម្រូវពីដៃគូពាណិជ្ជកម្មមានការកើនឡើង ដូច្នេះហើយការនាំចេញទំនងជានឹងកើនឡើងនាពេលខាងមុខនេះ។

ទន្ទឹមនឹងនេះ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែបន្តមានភាពវិជ្ជមាន។ ការសន្យារបស់ FDI សម្រេចបាន ១១.០៧ ពាន់លានដុល្លារគិតត្រឹមចុងខែឧសភាឆ្នាំនេះ  ខ្ពស់ជាង២% បើបៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
ឃ្លាំងកុងតឺន័រនៅកំពង់ផែ Tan Vu  (រូបថត៖ TTXVN)

ទន្ទឹមនឹងនេះ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចថ្មីៗនេះរបស់ធនាគារ Standard Chartered បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងសម្រេចបាន ៥.៣% នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ។ យោងតាមអ្នកជំនាញ កំណើននៃការលក់រាយត្រូវបានព្យាករណ៍ថានឹងកើនឡើង ៨.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងខែមិថុនា  កំណើននៃការនាំចេញនៅ ១៤.២% ។ ការនាំចេញគ្រឿងអេឡិចត្រូនិកនឹងបន្តប្រសើរឡើងនៅឆ្នាំនេះ។

សន្និដ្ឋានអំពីសេដ្ឋកិច្ចរបស់វៀតណាម លោក Paulo Medas ប្រធានស្ថានបេសកម្មទទួលបន្ទុកវៀតណាមនៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញក្នុងរង្វង់ជិត ៦% នៅឆ្នាំនេះ ដែលគាំទ្រដោយតម្រូវការខាងក្រៅបន្តមានភាពខ្លាំងក្លា ការវិនិយោគផ្ទាល់ពីបរទេសមានស្ថិរភាប និងគោលនយោបាយបន្ធូរបន្ថយនានា៕

បកប្រែដោយ Duy Hoan