នៅក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំសាជីវកម្ម Abe Invest លោករដ្ឋមន្ត្រី Dang Quoc Khanh បានឲ្យដឹងថា បច្ចុប្បន្នការដោះស្រាយការបំពុលដែលបណ្តាលមកពីទឹកកខ្វក់ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់រដ្ឋាភិបាល និងក្រសួងធនធានធម្មជាតិ និងបរិស្ថាន ច្បាប់ស្តីពីធនធានធម្មជាតិទឹកឆ្នាំ ២០២៣ មានចែងបទប្បញ្ញត្តិស្តីពីការដោះស្រាយទន្លេដែលរងការបំពុល។

leftcenterrightdel
លោក Dang Quoc Khanh ជួបពិភាក្សាការងារជាមួយលោក Jung Heon Chul 

លោករដ្ឋមន្ត្រី Dang Quoc Khanh បានយកចិត្តទុកដាក់ និងមានបំណងចង់ស្វែងយល់អំពីបទពិសោធន៍ និងការគាំទ្ររបស់កូរ៉េខាងត្បូងក្នុងការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ និងការស្តារទន្លេដែលរងការបំពុល។ អាស្រ័យហេតុនេះ លោករដ្ឋមន្ត្រី Dang Quoc Khanh ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបំណងប្រាថ្នារបស់អង្គភាពអាជីវកម្មក្នុងការវិនិយោគ និងអនុវត្តបច្ចេកវិទ្យាប្រព្រឹត្តិកម្មទឹកកខ្វក់នៅវៀតណាម។

ទាក់ទងនឹងការអនុវត្តបច្ចេកវិជ្ជាប្រព្រឹត្តិកម្មទឹកកខ្វក់ និងកែលម្អផ្ទៃទឹកដោយប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Abe Invest លោករដ្ឋមន្ត្រី Dang Quoc Khanh បានចាត់ទុកថា បច្ចេកវិទ្យានេះត្រូវការការពិសោធន៍ដើម្បីផ្ទៀងផ្ទាត់ភាពបន្ស៊ាំខ្លួនរបស់វា និងសមស្របនឹងលក្ខខណ្ឌជាក់ស្តែងនៅក្នុងប្រទេសវៀតណាមក៏ដូចជាការចំណាយលើដំណើរការ។

លោករដ្ឋមន្ត្រី Dang Quoc Khanh បានស្នើឲ្យនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នាយកដ្ឋានបរិស្ថាន នឹងបន្តពិភាក្សាជាមួយក្រុមហ៊ុនលើបញ្ហានានាទាក់ទងនឹងបច្ចេកវិទ្យាឆ្ពោះទៅរកគោលដៅ គឺបច្ចេកវិទ្យាប្រព្រឹត្តិកម្មការបំពុលបរិស្ថាននៅវៀតណាម ត្រូវតែអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុត  និងធានាបាននូវស្តង់ដារ និងបទប្បញ្ញត្តិល្អបំផុត៕

បកប្រែដោយ Huyen Trang