ក្នុងឱកាសនេះ លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោកស្រី Susan Burns អគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ។ លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងថា វៀតណាមសហប្រតិបត្តិការជាមួយអាមេរិកដើម្បីស្វែងរកអដ្ឋិធាតុទាហានដែលបាត់ខ្លួននៅវៀតណាម ក្នុងស្មារតីមនុស្សធម៌ និងគោលការណ៍ទុកអតីតកាលមួយឡែក ឆ្ពោះទៅរកអនាគត។ វៀតណាមស្វាគមន៍សហរដ្ឋអាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំនះ ពុះ ពារផលវិបាកនៃសង្គ្រាមនៅវៀតណាម។ លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងថា ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះគឺជាមធ្យោបាយល្អបំផុតដើម្បីផ្សះផ្សាស្លាកស្នាមសង្គ្រាម រួមចំណែកកសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។

leftcenterrightdel
ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម (MIA) លើកទី ១៦៥ ប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang

លោកស្រីអគ្គកុងស៊ុល Susan Burns បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជន វៀត ណាមក្នុងកិច្ចសហប្រតិបត្តិការស្វែងរក និងប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម។ លោកស្រី Susan Burns ក៏បានអះអាងដែរថា រដ្ឋាភិបាលអាមេរិកសន្យាបន្តជួយវៀតណាមក្នុងការជំនះពុះពារផលវិបាកនៃសង្គ្រាម ជាពិសេសក្នុងការដោះស្រាយបញ្ចប់នូវការបំពុលដោយសារធាតុ dioxin នៅអាកាសយានដ្ឋាន Bien Hoa និងផ្តល់ព័ត៌មានដើម្បីជួយស្វែងរក និងផ្ទេរបច្ចេកវិទ្យាសម្រាប់ការកោសល្យវិច័យហ្សែនរបស់អដ្ឋិធាតុយុទ្ធជនពលីវៀតណាម៕

បកប្រែដោយ Huyen Trang