ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែសីហាខាងមុខ ក្រសួងការបរទេសនឹងដឹកនាំ និងសហការជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានមួយចំនួន ដើម្បីរៀបចំសន្និសីទអាណិកជនវៀតណាមនៅឯបរទេសលើកទី៤ វេទិកាបញ្ញាវន្ត និងអ្នកជំនាញវៀតណាមនៅឯបរទេសនៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍ទាំង២ នឹងមានអ្នកចូលរួមប្រមាណ ៦០០ នាក់ ក្រោមប្រធានបទ “អាណិកជនវៀតណាមនៅបរទេស រួមដៃអនុវត្តសេចក្តីប្រាថ្នានៃការអភិវឌ្ឍប្រទេសជាតិ”។

leftcenterrightdel
ប្រតិភូចូលរួមសន្និសីទសារព័ត៌មាន

យោងតាមលោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស បានឲ្យដឹងថា សន្និសីទអាណិកជនវៀតណាមលើកទី៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់អាណិកជនវៀតណាម និងជាឱកាសសម្រាប់សហគមន៍អាណិកជនវៀតណាមនៅឯបរទេស បង្កើនសាមគ្គីភាព និងរួមចំណែកអភិវឌ្ឍស្រុកកំណើត។  ក្នុងក្របខ័ណ្ឌនៃសន្និសីទ និងវេទិកា ប្រតិភូទាំងឡាយនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលរួមការប្រកួតវាយកូនហ្គោល ហើយទៅទស្សនា ជួបជុំ និងពិភាក្សាជាមួយមូលដ្ឋាន និងធុរកិច្ចក្នុងប្រទេស។ល។

កម្មវិធីជំរុំរដូវក្តៅវៀតណាមឆ្នាំ២០២៤ រំពឹងថានឹងមានការចូលរួមពីប្រតិភូចំនួន ១២០ នាក់មកពីប្រទេស និងដែនដីចំនួន២៧។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៩ ខែកក្កដា នៅតាមមូលដ្ឋានជាច្រើននៅទូទាំងប្រទេស។

កម្មវិធីនៅឆ្នាំនេះមានសកម្មភាពជាច្រើនដូចជា ឧទ្ទិសកុសលជូនដល់បុព្វការីជននិងវីរៈបុរស ជួបប្រាស្រ័យរវាងយុវជនដែលជាអាណិកជនវៀតណាម និងយុវជនក្នុងស្រុក ស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ ទៅទស្សនារមណីយដ្ធាន វប្បធម៌រូបី និងអរូបីរបស់វៀតណាម។ ចំណុចថ្មីមួយនៃកម្មវិធីគឺ យុវជនដែលជាអាណិកជនវៀតណាមនឹងទៅទស្សនាសារមន្ទី Hoang Sa លើកដំបូង ហើយស្តាប់អំពីសមុទ្រ និងកោះរបស់វៀតណាម ព្រមទាំងជួបប្រាស្រ័យជាមួយសិក្ខាកាមនៃបណ្ឌិតសភាកងទ័ពជើងទឹក (ខេត្ត Khanh Hoa)៕

បកប្រែដោយ Thuy Anh