បង្កើតសមាគមអ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមនៅប្រទេសស៊ុយអែត
កប.អនឡាញ - នាថ្ងៃទី ២៩ មិថុនា សមាគមអ្នកជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមនៅប្រទេសស៊ុយអែតត្រូវបានបង្កើតឡើងជាផ្លូវការនៅរដ្ឋធានី Stockholm ដើម្បីតភ្ជាប់និងលើកកំពស់សក្តានុពលរបស់អ្នកវិទ្យាសាស្ត្រវៀតណាមនៅមូលដ្ឋាន។
សមាគមប្រតិបត្តិក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពព័ត៌មាន ផ្សព្វផ្សាយផលិតផល ចែករំលែកចំណេះដឹងនិងបទពិសោធន៍ទាក់ ទងនឹងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់សមាជិក និងសហគមន៍វៀតណាមនៅប្រទេសស៊ុយអែត។ តភ្ជាប់និងពង្រីកទំនាក់ទំនងរវាងអ្នកជំនាញ និងបញ្ញវន្តជនជាតិវៀតណាមនៅប្រទេសស៊ុយអែត និងជាមួយសហគមន៍អ្នកជំនាញ និងបញ្ញវន្តវៀតណាមក្នុងស្រុក និងប្រទេសដទៃទៀត។ គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងស៊ុយអែតលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
    |
 |
លោកសាស្ត្រាចារ្យរង បណ្ឌិត Do Quang Minh អ្នកជំនាញជាន់ខ្ពស់នៃក្រុមហ៊ុន Thermo Calc ត្រូវបានជ្រើសរើសជាប្រធានសមាគម (រូបថត៖ VNA) |
សមាគមបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិទី១ (២០២៤-២០២៦) ដែលមានសមាជិកចំនួន ១៣រូប ដែលក្នុងនោះ លោកសាស្ត្រាចារ្យរង បណ្ឌិត Do Quang Minh អ្នកជំនាញជាន់ខ្ពស់នៃក្រុមហ៊ុន Thermo Calc ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគម។
ថ្លែងមតិក្នុងពិធី លោក Tran Van Tuan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅស៊ុយអែត បានអបអរសាទរសមាគមត្រូវបានបង្កើតឡើងជាផ្លូវការ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នេះគឺជាចំណុចសំខាន់មួយក្នុងការប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស៊ុយអែត។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា សមាគមនឹងទាក់ទាញសមាជិកកាន់តែច្រើន រួមចំណែកជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ ក៏ដូចជាក្លាយជាស្ពានរឹងមាំសម្រាប់ទំនាក់ទំនងវៀតណាម-ស៊ុយអែតក្នុងវិស័យនេះ។
លោកឯកអគ្គរដ្ឋទូត Tran Van Tuan ក៏បានអះអាងដែរថា ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែតនឹងរួមដំណើរនិងគាំទ្រសមាគម បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ក្រុមអ្នកជំនាញនិងបញ្ញវន្តវៀតណាមនៅប្រទេសស៊ុយអែត រួមវិភាគទានទេពកោសល្យ និងខិតខំអស់ពីកម្លាំងកាយចិត្ដសម្រាប់ការអភិវឌ្ឍន៍របស់វៀតណាម និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong