នាព្រឹកថ្ងៃទី ២៥ មិថុនា នៅស្រុក Binh Lieu ខេត្ត Quang Ninh (វៀតណាម) ពិធីប្រកាសបើកជាផ្លូវការច្រកទ្វារព្រំដែនទ្វេភាគី Hoanh Mo (វៀតណាម) - Dong zhong (ចិន) រួមទាំងច្រកចេញចូលទំនិញ Bac Phong Sinh ( វៀតណាម) – Lihuo (ចិន)។

leftcenterrightdel
ប្រតិភូនៃខេត្ត Quang Ninh និង Guangxi ចុចប៊ូតុងបើកជាផ្លូវការច្រកទ្វារព្រំដែនទ្វេភាគី Hoanh Mo (វៀតណាម) - Dong zhong (ចិន)  ( រូបថត៖ baoquangninh.vn)

ពិធីប្រកាសនេះ ជាជំហានមួយដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវគោលដៅ ទិសដៅ និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅច្រកទ្វារព្រំដែន Hoanh Mo - Dong Van និងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Bac Phong Sinh ដែលបានអនុម័តដោយរដ្ឋាភិបាល និងនាយករដ្ឋមន្ដ្រី ក្រសួង ស្ថាប័ន និងខេត្ត Quang Ninh។

លោក Pham Duc Thang ប្រធានគណៈកម្មាធិការប្រជាជនស្រុក Binh Lieu បានឲ្យដឹងថា ការបើកជាផ្លូវការនៃច្រកទ្វារព្រំដែនទ្វេភាគីនឹងជួយបណ្ដាមូលដ្ឋានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មតាមតំបន់ព្រំដែន៖ "នេះជាទិសដៅសម្រាប់យើងខ្ញុំពង្រីកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ logistic តាមតំបន់ច្រកទ្វារព្រំដែន អភិវឌ្ឍន៍ឧស្សាហកម្ម ជួយតំបន់សេដ្ឋកិច្ចតាមព្រំដែនគឺជាកម្លាំងចលករសម្រាប់យើងខ្ញុំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន”។

បច្ចុប្បន្ននេះ ទំនិញនាំចូល និងនាំចេញតាមច្រកទ្វារព្រំដែន Hoanh Mo (វៀតណាម) - Dong zhong (ចិន) ភាគច្រើនជាផលិតផលកសិផល កាត់ដេរ ក្បឿង ឥដ្ឋ គ្រឿងសង្ហារឹម គ្រឿងបន្លាស់រថយន្ត និងទំនិញប្រើប្រាស់។ ចំណូលសរុបនៃការនាំចូល-នាំចេញតាមច្រកទ្វារព្រំដែនក្នុងរយៈពេល៥ ឆ្នាំ ចុងក្រោយនេះសម្រេចបានជាង ៨០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

បកប្រែដោយ Pham Diep