អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជននៅភូមិបុរាណ Duong Lam លោកប្រធានរដ្ឋ To Lam បានអះអាងថា ទិវាគ្រួសារវៀតណាមប្រចាំឆ្នាំគឺជាឱកាសដ៏មានអត្ថន័យលើកតម្កើងតម្លៃគ្រួសារ ដើម្បីឱ្យកូន ចៅ វិលមករកឫសគល់  ជួបជុំជាមួយមនុស្សជាទីស្រលាញ់ ពូនជ្រុំនូវមនោសញ្ចេតនាដ៏ល្អប្រសើរ និងតម្លៃវប្បធម៌ប្រពៃណីនៃមាតុភូមិ និងប្រទេសជាតិ។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam ផ្តល់អំណោយជូនប្រជាជនភូមិបុរាណ Duong Lam

លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ជាមួយនឹងមរតកដ៏មានតម្លៃរាប់រយឆ្នាំដែលបន្សល់ទុកពីជំនាន់ដូនតា រួមទាំងលក្ខណៈដ៏វិសេសវិសាលរបស់ភូមិបុរាណនៅភាគខាងជើង  ដូច្នេះជំនាន់បច្ចុប្បន្ន ចាំបាច់ត្រូវថែរក្សា អភិរក្ស និងបន្តផ្សព្វផ្សាយដើម្បីឧទ្ទេសនាមដល់ប្រជាជនពិភពលោកអំពីវប្បធម៌ប្រពៃណីជនបទរបស់វៀតណាម។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam សួរសុខទុក្ខគ្រួសារលោក Giang Vinh Phuc (៤ជំនាន់) នៅភូមិ Mong Phu ឃុំ Duong Lam

លោកប្រធានរដ្ឋបានមានប្រសាសន៍ថា៖ “ជំនាន់ជីដូនជីតា បុព្វការីជនរបស់យើងបានបន្សល់ទុកនូវកេរ្តិ៍ដំណែល និងប្រពៃណីដ៏មានតម្លៃដល់យើង។ យើងជាកូនចៅជំនាន់ក្រោយ ត្រូវមានទំនួលខុសត្រូវក្នុងការថែរក្សា អភិរក្សទំនៀមទម្លាប់ និងរបៀបរស់នៅក្នុងគ្រួសារនីមួយៗ។ល។ ប្រសិនបើគ្រួសារនីមួយៗមានភាពរុងរឿង និងសប្បាយរីករាយជាច្រើនជំនាន់បន្តបន្ទាប់គ្នានោះ ភូមិទាំងមូលនឹងជួបសេចក្តីសុខ។ បើគ្រប់ភូមិទាំងអស់មានភាពកក់ក្តៅ និងសម្បូរសប្បាយ សង្គមទាំងមូលនឹងមានការអភិវឌ្ឍជាពុំខាន”។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានអញ្ជើញអុជធូបនៅវិហារ Bo Cai Dai Vuong Phung Hung និងស្តេច Ngo Quyen ព្រមទាំងបានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារគំរូចំនួនពីរនៃឃុំ Duong Lam ផងដែរ៕

បកប្រែដោយ Thanh Cong