ក្នុងអំឡុងពេលនៅប្រទេសបារាំង គណៈប្រតិភូបានថ្វាយផ្កានៅរូបសំណាកលោកប្រធានហូជីមិញ និងទស្សនាសារមន្ទីរប្រវត្តិសាស្ត្រនៅឧទ្យាន Montreau ទីក្រុង Montreuil; ជួបពិភាក្សាការងារជាមួយលោក Taylan Coskun សមាជិកការិយាល័យនយោបាយ បក្សកុម្មុយនិស្តបារាំង (PCF) លោក Vincent Boulet ប្រធានគណៈកម្មាធិការកិច្ចការបរទេស PCF; លោក Thierry Beaudet ប្រធានក្រុមប្រឹក្សាកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន (CESE) និងថ្នាក់ដឹកនាំសមាគមមិត្តភាពបារាំង-វៀតណាម (AAFV)។

leftcenterrightdel
លោក Do Van Chien ដឹកនាំគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងបរិស្ថានបារាំង (រូបថត៖ nhandan.vn)

នៅក្នុងកិច្ចពិភាក្សាការងារ លោក Do Van Chien បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះរួមចំណែកបង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង ពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយនៅបារាំង ទំនាក់ទំនងសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាម និង CESE ជំរុញសកម្មភាពការទូតប្រជាជន និងការចលនាប្រជាជនវៀតណាមនៅបរទេស។

ដៃគូបារាំងបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ ព្រមទាំងអះអាងថា ដំណើរទស្សនកិច្ចនេះរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម និងបារាំងឲ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីរយៈពេលជាង៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ ដៃគូបារាំងបានសម្តែងនូវការចាប់អារម្មណ៍ និងកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការបរទេសឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ដៃគូបារាំងបានអះអាងថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនដើម្បីអភិវឌ្ឍទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត; គោរពច្បាប់អន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធី; ទទួលស្គាល់ការរួមវិភាគទានជាវិជ្ជមានរបស់សហគមន៍អាណិកជនវៀតណាមនៅបារាំងចំពោះភាពរុងរឿង និងវិបុលភាពរបស់បារាំង ក៏ដូចជាទំនាក់ទំនងបារាំង-វៀតណាម។

ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស និងការទូតប្រជាជន ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាម និង CESE៕

បកប្រែដោយ Huyen Trang