តបតាមការអញ្ជើញរបស់ក្រសួងអប់រំ និងស្រាវជ្រាវសហព័ន្ធអាល្លឺម៉ង់ (BMBF) ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមិថុនា លោក Huynh Thanh Dat រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានជួបធ្វើការជាមួយ BMBF និងសាកលវិទ្យាល័យធំៗមួយចំនួនរបស់អាល្លឺម៉ង់ តំបន់បច្ចេកវិទ្យាខ្ពស់ និងមជ្ឈមណ្ឌលចាប់ផ្តើមធ្វើ​អាជីវកម្មនៅអាល្លឺម៉ង់។

leftcenterrightdel
សម័យប្រជុំលើកទី៣ នៃគណៈកម្មាធិការសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម-អាល្លឺម៉ង់ នាថ្ងៃទី២៧ ខែមិថុនា នៅទីក្រុង Berlin (រូបថត៖ TTXVN)

ការផ្តោតសំខាន់នៃដំណើរទស្សកិច្ចការងារនេះ គឺជាកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និង BMBF ដែលប្រព្រឹត្តទៅនៅទីក្រុងBerlinថ្ងៃទី ២៧ ខែមិថុនា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា ចែករំលែក និងឯកភាពលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាក់លាក់រវាងក្រសួងទាំងពីរនាពេលខាងមុខ ដើម្បីសម្រេចបាននូវគោលដៅ និងបេសកកម្មដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការវិទ្យាសាស្ត្ររវាងរដ្ឋាភិបាលទាំងពីរក្នុងឆ្នាំ ២០១៥ រួមចំណែកអនុវត្តឱ្យបានល្អនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងកំពស់ថ្មី ហើយការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុមិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមដៃគ្នាដោះស្រាយបញ្ហាសកលផងដែរ។

ភាគីទាំងពីរក៏បានឯកភាពពង្រីកកម្មវិធីសហប្រតិបត្តិការទ្វេភាគីជាច្រើនរវាងទីភ្នាក់ងាររដ្ឋាភិបាល វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងអង្គការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសទាំងពីរ នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan