ថ្លែងមតិក្នុងពិធី លោក Pham Minh Chinh បានឲ្យដឹងថា៖ ក្រោយរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនោះ ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូង មិនដែលមានភាពល្អប្រសើរដូចសព្វថ្ងៃនេះឡើយ។ ប្រទេសទាំងពីរបានក្លាយជាដៃគូដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមកលើវិស័យជាច្រើន។ ប្រទេសកូរ៉េខាងត្បូងបន្តរក្សាចំណាត់ថ្នាក់ជាដៃគួលេខ១ លើការវិនិយោគផ្ទាល់; លេខ២ លើជំនួយអភិវឌ្ឍន៍ (ODA) និងទេសចរណ៍; លេខ៣ លើវិស័យការងារ និងពាណិជ្ជកម្មរបស់វៀតណាម។

leftcenterrightdel
 

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃសហគ្រាសធំៗរបស់កូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូង សម្រេចបាន ៧៦,១ ពាន់លានដុល្លារអាមេរិក។ ទុនវិនិយោគផ្ទាល់របស់ប្រទេសកូរ៉េខាងត្បូងដែលបានចុះបញ្ជីនៅប្រទេសវៀតណាមសម្រេចបានជាង ៨៧ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងប្រហែល ១០,០០០ គម្រោង។ បច្ចុប្បន្ននេះ សហគមន៍វៀតណាមនៅកូរ៉េខាងត្បូងមានជិត ៣០០,០០០ នាក់។ ទន្ទឹមនឹងនោះ សហគមន៍កូរ៉េខាងត្បូងនៅវៀតណាមមានប្រមាណ ២០០,០០០ នាក់។ ប្រទេសទាំងពីរមានគ្រួសារពហុវប្បធម៌ប្រហែល ៨០,០០០។

នៅក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនឈានមុខគេដូចជា Hyundai Motors, GS Energy, Doosan Enerbility, KB Financial Group, Hana Financial Group, Shinhan Bank, MB Bank, POSCO International, TKG Taekwang, Seegene Medical Foundation... បានវាយតម្លៃខ្ពស់ចំពោះបរិស្ថានវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម និងបាននិយាយថា ពួកគេកំពុងសហប្រិបត្តិការ និងវិនិយោគប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

សម្ព័ន្ធក្រុមហ៊ុនកូរ៉េខាងត្បូងចង់បន្តវិនិយោគនៅវៀតណាមក្នុងវិស័យថាមពល ជាពិសេសថាមពលកកើតឡើងវិញ និងថាមពល LNG ការផលិតម៉ាស៊ីនយន្តហោះ ការកសាងនាវា ការកសាងមជ្ឈមណ្ឌលទិន្នន័យ ការធ្វើឌីជីថលូបនីកម្មសេវាសាធារណៈ ការបើកសាខាធនាគារ ការថែរក្សាសុខភាពប្រជាជន... សហគ្រាសកូរ៉ខាងត្បូងសង្ឃឹមថា ក្រសួង ស្ថាប័ននានារបស់វៀតណាមនឹងបន្តកែទម្រង់បែបបទរដ្ឋបាល មានគោលនយោបាយដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃផ្នែកពោលខាងលើ គាំទ្រការបណ្តុះបណ្តាល និងការប្រើប្រាស់កម្លាំងពលកម្ម និងការជួលដី...

ជាកិច្ចបញ្ចប់ លោក Pham Minh Chinh បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះសម្ព័ន្ធក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគកូរ៉េខាងត្បូងដែលបានជឿទុកចិត្ត និងវិនិយោគធ្វើអាជីវកម្ម រួមវិភាគទានដល់ការអភិវឌ្ឍរបស់វៀតណាមក្នុងរយៈពេលថ្មីៗនេះ និងសង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុនឈានមុខគេរបស់​កូរ៉េខាងត្បូងនឹងបន្តពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម សំដៅសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០៕

បកប្រែដោយ Duy Hoan