ចូលរួមក្នុងកិច្ចប្រជុំលើកទី ២៧ នៃវេទិកា Sao Paulo មានប្រតិភូជាង ១,០០០ នាក់មកពីគណបក្សនយោបាយ អង្គការ និងចលនាសង្គមជាង ៤០០ មកពីតំបន់អាមេរិកឡាតាំង និងប្រតិភូអន្តរជាតិជាង ៣៦០ នាក់មកពីប្រទេសចំនួន ២១ ជុំវិញពិភពលោក។ នៅក្នុងក្របខ័ណ្ឌនៃវេទិកានេះ ប្រតិភូក៏បានចូលរួមក្នុងកិច្ចប្រជុំលើកទី២ នៃអង្គការនយោបាយ និងសង្គមនៃសហគមន៍បណ្តាប្រទេសអាមេរិកឡាតាំង និងការីប៊ី (CELAC Social 2024) កិច្ចប្រជុំក្រោមប្រធានបទស្តីពីបញ្ហាស្ត្រី យុវជន ជនជាតិដើមអាហ្រ្វិក ប្រយុទ្ធប្រឆាំងអាណានិគមនិយមថ្មី។ល។

leftcenterrightdel
លោក Hoang Duy Chinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Bac Kan ប្រធានគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ចូលរួមវេទិកា Sao Paulo (រូបថត៖ baobackan.vn)

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាក្នុងក្របខ័ណ្ឌនៃវេទិកា Sao Paulo, CELAC Social 2024។ ថ្លែងក្នុងវេទិកានេះ លោក Hoang Duy Chinh ប្រធានគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងវាយតម្លៃខ្ពស់ចំពោះតួនាទី និងឥទ្ធិពលដ៏សំខាន់នៃវេទិកាក្នុងការពង្រឹងសាមគ្គីភាព និងជំរុញការធ្វើសមាហរណកម្មក្នុងតំបន់។ លោកក៏បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយគណបក្សនយោបាយ អង្គការនយោបាយ-សង្គម បណ្តាប្រទេសនៅអាមេរិកឡាតាំង និងតំបន់ការីប៊ី។

នៅខាងក្រៅវេទិកានេះ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃវេទិកា Sao Paulo សហព័ន្ធ Bolivar ដើម្បីប្រជាជនទ្វីបអាមេរិក (ALBA) និងគណប្រតិភូបក្សកុម្មុយនិស្តគុយបា គណបក្សសង្គមនិយមបង្រួបបង្រួមវេណេហ្ស៊ុយអេឡា គណបក្សពលកម្មប្រេស៊ីល គណបក្សពលកម្មម៉ិកស៊ិក បក្សកុម្មុយនិស្តបូលីវី គណបក្សរណសិរ្សរំដោះជាតិ Farabundo Marti (El Salvador)...ដើម្បីពិភាក្សាអំពីវិធានការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី និងពង្រីកទំនាក់ទំនងជាមួយគណបក្សនយោបាយក្នុងតំបន់៕

បកប្រែដោយ Huyen Trang