ឆ្នាំ ២០២៤ នឹងប្រារព្ធខួបលើកទី ៣០ ដែលវៀតណាម និងក្រូអាស៊ី បង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៤ ដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤)។ ក្នុងឱកាសនេះ លោក Gordan Grlic Radman រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បានផ្តល់បទសម្ពជាមួយអ្នកសារព័ត៌មានវៀតណាមអំពីសមិទ្ធិផល និងការរំពឹងទុកសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខ។

leftcenterrightdel
វៀតណាម និងក្រូអាស៊ីមានសក្តានុពលគួរឲ្យកត់សំគាល់ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ (រូបថត៖ AFP/TTXVN)

អំពីការអភិវឌ្ឍន៍ និងសមិទ្ធិផល នៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងក្រូអាស៊ីក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក លោករដ្ឋមន្ត្រី Gordan Grlic Radman បានវាយតម្លៃថា ប្រទេសទាំងពីរបាន បង្កើនទំនាក់ទំនងទ្វេភាគី គួរឲ្យកត់សម្គាល់តាមរយៈការការផ្លាស់ប្តូរ និងការសន្យា ថ្នាក់ខ្ពស់អំពីសេដ្ឋកិច្ច វប្បធម៌ និងការទូត។

ទាក់ទិននឹងអាទិភាពរបស់ក្រូអាស៊ីក្នុងទំនាក់ទំនងជាមួយវៀតណាមក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ លោករដ្ឋមន្ត្រី Gordan Grlic Radman បានឲ្យដឹងថា៖ ក្រូអាស៊ីមានបំណងពង្រឹង និងធ្វើពិពិធកម្មទំនាក់ទំនងជាមួយវៀតណាមលើវិស័យសំខាន់ៗមួយចំនួន។ ការផ្តោតអារម្មណ៍របស់ក្រូអាស៊ីគឺពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយប្រើទីតាំងយុទ្ធសាស្ត្ររបស់ក្រូអាស៊ីដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងវៀតណាម និងអឺរ៉ុប។ ប្រទេសក្រូអាស៊ីក៏មានបំណងចង់ពង្រីកការផ្លាស់ប្តូរវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនទាំងពីរ។

លោករដ្ឋមន្ត្រី Gordan Grlic Radman បានសង្កត់ធ្ងន់ថា ក្រូអាស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់បញ្ហាសកលលោក នៅគ្រប់ទីកន្លែងដែលប្រទេសទាំងពីរមានផលប្រយោជន៍រួម។ ក្រូអាស៊ីមានបំណងចង់ពង្រឹងបន្ថែមទៀតនូវការសម្របសម្រួលជាមួយវៀតណាមក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ យោងតាមលោករដ្ឋមន្ត្រី Gordan Grlic Radman ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី វៀតណាម និងក្រូអាស៊ីនឹងត្រូវផ្តោតលើគំនិតផ្តួចផ្តើម និងសកម្មភាពសំខាន់ៗមួយចំនួន។ ទី១ គឺត្រូវផ្តល់អាទិភាពដល់ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងទី២ គឺបង្កើនកិច្ចសន្ទនាការទូត និងទស្សនកិច្ចថ្នាក់ជាន់ខ្ពស់៕

បកប្រែដោយ Thanh Cong