នេះគឺជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអនុវត្តការប្តេជ្ញាចិត្តរបស់មេបញ្ជាការប៉ូលិសនៃបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងការសហការជាមួយប៉ូលិសក្នុងប្លុកជាមួយកងកម្លាំងប៉ូលិសនៃអង្គការដៃគូសន្ទនាចំនួន ១១ និងអ្នកសង្កេតការណ៍ចំនួន ១២ នាក់ មកពីតំបន់ និងទ្វីបលើសកលលោក។

អញ្ជើញចូលរួមកិច្ចប្រជុំមានតំណាងប្រទេសសមាជិក ASEANAPOL ទាំង១០ ដៃគូសន្ទនា និងអ្នកសង្កេតការណ៍ ក៏ដូចជាប្រតិភូកិត្ដិយសមកពីអង្គការដៃគូចំនួន៥។ គណៈប្រតិភូក្រសួងនគរបាលវៀតណាមបានចាត់បញ្ជូនប្រតិភូចំនួន ៣ រូប ទៅចូលរួមកិច្ចប្រជុំ។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ (រូបថត៖ VNA)

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ លោក David Martinez Vinluan នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន ASEANAPOL បានអះអាងថា កិច្ចប្រជុំនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូ និងកសាងយុទ្ធសាស្ត្ររឹងមាំដើម្បីប្រឆាំងនឹងការគំរាមកំហែងសន្តិសុខពិភពលោក។ លោកបានអំពាវនាវឲ្យប្រទេសសមាជិកសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តភារកិច្ច ធានាបាននូវតំបន់អាស៊ីអាគ្នេយ៍មួយប្រកបដោយសន្តិភាព និងសុវត្ថិភាព។

ACPM-14 នឹងផ្តោតលើការវាយតម្លៃស្ថានភាពឧក្រិដ្ឋកម្មនៅតំបន់អាស៊ីអាគ្នេយ៍ កំណត់និន្នាការលេចឡើងនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ ព្រមទាំងវិភាគការលំបាក និងឧបសគ្គក្នុងសកម្មភាពសម្របសម្រួល ក៏ដូចជាទិសដៅទាក់ទងនឹងតម្រូវការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាព ឆ្លើយតបទៅនឹងនិន្នាការដែលកំពុងលេចឡើងនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាពិសេសក្នុងបរិបទនៃសកលភាវូបនីយកម្ម សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍដ៏ខ្លាំងក្លានៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទីបួន ក៏ដូចជាបញ្ហាប្រឈមនានាចំពោះការអនុវត្តច្បាប់នៃបណ្ដាប្រទេសសមាជិកអាស៊ានក្នុងស្ថានភាពថ្មី។

កិច្ចប្រជុំដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែកក្កដា បានពិភាក្សាអំពីយុទ្ធសាស្ត្រសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗរួមមាន៖ បង្កើតរបាយការណ៍វាយតម្លៃស្ថានភាព និន្នាការនិងឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់អាស៊ាន; អនុវត្តគំនិតផ្តួចផ្តើមនិងសំណើសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពអនុវត្តច្បាប់របស់កម្លាំងនគរបាលនៃបណ្ដាប្រទេសជាសមាជិក; ពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយទីភ្នាក់ងារ និងអង្គការអន្តរជាតិជុំវិញពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង និងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន ដើម្បីឆ្លៀតយកវឌ្ឍនភាពវិទ្យាសាស្ត្រនិងបច្ចេកទេសនិងដំណោះស្រាយ ដើម្បីទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្ម៕

បកប្រែដោយ Pham Diep