ប្រសិនបើលទ្ធផលនេះត្រូវបានរក្សាដដែលក្នុងជុំទីពីរដែលធ្វើឡើងមួយសប្តាហ៍ក្រោយមក គណបក្សស្តាំនិយមជ្រុល "National Rally" នឹងទទួលបានសិទ្ធិបង្កើតរដ្ឋាភិបាលជាលើកដំបូងនៅប្រទេសបារាំង។

leftcenterrightdel
ប្រធានគណបក្ស RN លោក Jordan Bardella (រូបថត៖ France24)

យោងតាមលទ្ធផលបឋមគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣០ ខែមិថុនា គណបក្សស្ដាំនិយមជ្រុល National Rally (RN) នៅប្រទេសបារាំង ដណ្តើមបានឧត្តមភាពនៅក្នុងការបោះឆ្នោតសភាជាតិ ជុំទីមួយមុនកាលកំណត់នៅប្រទេសបារាំងដោយទទួលបានសម្លេងគាំទ្រ ៣៣,៥% វាដាច់កម្លាំងនយោបាយនៅពីក្រោយ គឺសម្ព័ន្ធឆ្វេងនិយមដែលទទួលបានសម្លេងគាំទ្រចំនួន ២៩,១ និងសម្ព័ន្ធភាពរបស់ប្រធានាធិបតី Emmanuel Macron ដែលមានសម្លេងគាំទ្រ ២២%៕

តាម vovworld.vn