leftcenterrightdel
ឧបករណ៍ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅរោងចក្រមួយក្នុងទីក្រុង Isfahan ប្រទេសអ៊ីរ៉ង់ (រូបថត៖ AFP/vnanet.vn)

ប្រមុខក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា លោកនឹងស្នាក់នៅទីក្រុងញូវយ៉ករយៈពេលពីរបីថ្ងៃទៀត ក្រោយពីកាលវិភាគរបស់លោកប្រធានាធិបតី ហើយនឹងមានកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាច្រើន ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមការចរចាថ្មីមួយពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងក្រុម P5+1 (រួមទាំងសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាមួយប្រទេសអាល្លឺម៉ង់) ដែលត្រូវបានហៅថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ បច្ចុប្បន្ននេះ ភាគីនានាបានធ្វើការការផ្លាស់ប្តូរមួយចំនួន ហើយ "សេចក្តីថ្លែងការណ៍រួមនៃការត្រៀមខ្លួន" ត្រូវបានប្រកាស ប៉ុន្តែលក្ខខណ្ឌអន្តរជាតិនាបច្ចុប្បន្នធ្វើឱ្យការបន្តការចរចាកាន់តែស្មុគស្មាញ និងលំបាកជាងមុន៕

តាម vovworld.vn