leftcenterrightdel
សាលារៀនត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងជំរុំជនភៀសខ្លួន Jabalia តំបន់ Gaza Strip  (រូបថត៖ THX/TTXVN)

នៅក្នុងព្រឹត្តិការណ៍ទាក់ទងមួយទៀត កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីម្សិលមិញបានអំពាវនាវឱ្យប្រជាជននៅក្នុងភូមិជាង ២០ និងទីក្រុងមួយនៅភាគខាងត្បូងប្រទេសលីបង់ ជម្លៀសចេញជាបន្ទាន់។ នៅលើបណ្តាញសង្គម អ្នកនាំពាក្យកងទ័ពអ៊ីស្រាអ៊ែល លោក Avichay Adraee បានលើកច្បាស់ថា ដើម្បីសុវត្ថិភាព ប្រជាជននៅតំបន់ជំវិញគួរជម្លៀសចេញទៅកាន់ភាគខាងជើងទន្លេ Awali មានចម្ងាយពីភាគខាងជើងអ៊ីស្រាអ៊ែលប្រហែល ៦០គីឡូម៉ែត្រ។

ក្នុងពេលជាមួយគ្នានោះ កងកម្លាំងហេសបូឡា នៅក្នុងប្រទេសលីបង់ បានឲ្យដឹងថា នៅថ្ងៃតែមួយថា ខ្លួនបានច្រានចោលការប៉ុនប៉ងរបស់កងទ័ពអ៊ីស្រាអែល ដើម្បីចូលទៅកាន់ទីតាំងព្រំដែនមួយនៅភាគខាងត្បូងប្រទេសលីបង់។

ទាក់ទិននឹងជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីម្សិលមិញ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ឥស្សរជនជាន់ខ្ពស់នៃចលនាហាម៉ាសគឺ Rawhi Mushtaha ត្រូវបានសម្លាប់។ បច្ចុប្បន្ន ក្រុមហាម៉ាសមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ៕

នៅក្នុងបរិបទនៃស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែក្តៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាច្រើនកំពុងអនុវត្តផែនការជាបន្ទាន់ដើម្បីជម្លៀសពលរដ្ឋរបស់ពួកគេចេញពីប្រទេសលីបង់៕

តាម vovworld.vn