អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ ដោយបានបញ្ចប់ផែនការដែលបានដាក់ចេញ ជាពិសេស ការងារកម្មាភិបាល។ អ្នកបោះឆ្នោតអបអរសាទរលោក Tran Thanh Man ដែលបាន​ជាប់ឆ្នោតជាប្រធានរដ្ឋសភា។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man និងអ្នកបោះឆ្នោតខេត្ត Hau Giang

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Tran Thanh Man បានប្រកាសលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ អាស្រ័យលើនេះ សេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនានា ត្រូវបានរដ្ឋសភាពិចារណា និងអនុម័តក្នុងសម័យប្រជុំនេះ ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ហើយទទួលបានការចាប់អារម្មណ៍តាមដានរបស់ប្រជាជនទូទាំងប្រទេស។

នាព្រឹកថ្ងៃដដែល ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៧ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ / ២៧ កក្កដា ២០២៤) នៅខេត្ត Hau Giang លោកប្រធានរដ្ឋសភា Tran Thanh Man បានទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរៈអ្នកម្តាយ យុទ្ធជនពិការ យុទ្ធជនមានជំងឺ គ្រួសារទទួលរបបពីរដ្ឋ និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៃខេត្ត Hau Giang។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍នៃខេត្ត Hau Giang

លោកប្រធានរដ្ឋសភា Tran Thanh Man បានបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍  គឺជាសីលធម៌ ផឹកទឹកនឹកដល់ប្រភពដើម និងការតបស្នងសងគុណរបស់ប្រទេសជាតិ។

លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើថា៖ “ខេត្ត Hau Giang បន្តផ្តោតលើការអនុវត្តប្រកបដោយសមកាលកម្មនូវការងារជូនដល់អ្នកមានគុណូបការៈចំពោះបដិវត្តន៍ តាមរយៈការងារជាក់ស្តែង ដើម្បីឱ្យក្រុមគ្រួសាររបស់ពួកគេ អាចទទួលបាននូវគោលនយោបាយអនុគ្រោះរបស់បក្ស និងរដ្ឋ។ ជាមួយគ្នានោះ ត្រូវបំផុសចលនា “តបស្នងសងគុណ” យ៉ាងខ្លាំងក្លា ដោយប្រមូលផ្តុំសង្គមទាំងមូល ដើម្បីថែទាំគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ ជាពិសេសគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងគ្រួសារដែលមានគុណូបការៈ។ ខ្ញុំក៏ស្នើឱ្យបន្តអនុវត្តការបង្កើនប្រាក់សោធននិវត្តន៍ ការធានារ៉ាប់រងសង្គម ការឧបត្ថម្ភអនុគ្រោះដល់ប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ ការឧបត្ថម្ភសង្គម ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះតទៅ តាមសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី១៥  បើកប្រាក់សោធននិវត្តន៍និងប្រាក់ឧបត្ថម្ភទាន់ពេលវេលា ធានាឱ្យអ្នកទទួលផលសប្បាយរីករាយ”។

ក្នុងពិធីនេះដែរ លោកប្រធានរដ្ឋសភា Tran Thanh Man បានប្រគល់អំណោយចំនួន ២០ កញ្ចប់ ជូនចំពោះវីរៈអ្នកម្តាយ គ្រួសារទទួលរបបពីរដ្ឋ និងអ្នកមានគុណូបការៈចំពោះបដិវត្តន៍៕

បកប្រែដោយ Huyen Trang