ថ្មីៗនេះ គ្រួសាររបស់លោកស្រីត្រូវបានអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៥៦ យោធភូមិភាគទី ២ ជួយឧបត្ថម្ភក្របីពូជមួយក្បាលដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ កម្មាភិបាល និងនិយោជិតក៏បានជួយដល់គ្រួសារលោកស្រី Che សាងសង់ក្រោលដ៏រឹងមាំ និងណែនាំអំពីបច្ចេកទេសថែទាំ និងវិធីដាំស្មៅ ដើម្បីផ្តល់ចំណីដល់ក្របី។

គ្រួសាររបស់លោក Giang Dieu Sai នៅភូមិ Ho Meo ឃុំ Tung Qua Lin ត្រូវបានអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៣៥៦ ជួយឧបត្ថម្ភគោពូជមួយក្បាល បន្ទាប់ពីបានជាងមួយឆ្នាំមក មេគោបានសម្រាលកូន។ គ្រួសាររបស់គាត់បានប្ដេជ្ញាចិត្តថែរក្សាមេគោ និងកូនគោឱ្យមានសុខភាពល្អ និងបន្តសម្រាលកូន ដើម្បីគ្រួសារបានរួចផុតពីភាពក្រីក្រក្នុងពេលឆាប់ៗ។

leftcenterrightdel
កម្មាភិបាលវ័យក្មេង និងបញ្ញវន្តស្ម័គ្រចិត្ត នៃអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៣៥៦ ផ្សព្វផ្សាយ ណែនាំប្រជាជនឱ្យអភិវឌ្ឍទម្រង់ដាំខ្ញី

ដូចក្រុមគ្រួសាររបស់លោកស្រី Che និងលោក Sai ដែរ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រាប់រយគ្រួសារក្នុងឃុំព្រំដែនចំនួន ៧ ក្នុងតំបន់គម្រោងសេដ្ឋកិច្ចការពារជាតិ Phong Tho (ខេត្ត Lai Chau) ត្រូវបានអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៣៥៦ ជួយឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម និងចូលរួមទម្រង់ដូចជា៖ ចិញ្ចឹមគោក្របី ជ្រូក ពពែ ទន្សាយ ដាំរមៀត ក្រូចឆ្មា ខ្ញី... ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់រួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងការជួយដល់ប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៥៦ ក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន សប្បុរសជន និងសាលារៀនក្នុងតំបន់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី “កម្មាភិបាល យុទ្ធជននៃកងទ័ព ជួយកុមារទៅសាលារៀន" និងគំរូ៖ "បាយក្តៅសម្រាប់កុមារទៅសាលារៀន" "កូនធម៌របស់ក្រុមផលិត និងស្ថាប័ន"។ នៅឆ្នាំ ២០២៣ អង្គភាពសេដ្ឋកិច្ចការពារជាតិ បានស្រាវជ្រាវ និងជួយឧបត្ថម្ភដល់សិស្ស ១៤ នាក់ ដែលមានស្ថានភាពលំបាកខ្លាំង ជាមួយនឹងចំនួនទឹកប្រាក់សរុបជាង ១០០ លានដុង។

leftcenterrightdel
កម្មាភិបាលវ័យក្មេង និងបញ្ញវន្តស្ម័គ្រចិត្តនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៣៥៦ ផ្សព្វផ្សាយ និងណែនាំប្រជាជនឱ្យបង្កើតទម្រង់ចិញ្ចឹមសត្វទន្សាយ

ចាប់ពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន អង្គភាពបានឧបត្ថម្ភអាហារថ្ងៃត្រង់ដល់សិស្សានុសិស្សជិត ៩០០ នាក់នៅតាមសាលានានាដែលមានទឹកប្រាក់ចំនួន ១.៥ ពាន់លានដុង និងទទួលកូនធម៌ចំនួន ៩ នាក់ដែលមានស្ថានភាពលំបាកដោយមានចំនួនទឹកប្រាក់ឧបត្ថម្ភជាង ១៦០ លានដុង។ លើសពីនេះ អង្គភាពសេដ្ឋកិច្ចការពារជាតិ ក៏បានប្រមូលកម្លាំងជួយប្រជាពលរដ្ឋច្រូតស្រូវ ជួសជុលផ្ទះសម្បែង សម្អាតបរិស្ថាន សាងសង់ផ្លូវបេតុង និងសម្អាតប្រឡាយស្រែ និងរៀបចំការពិនិត្យសុខភាព ព្យាបាលជំងឺ និងបើកថ្នាក់លុបបំបាត់អនក្ខរកម្មដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។

ទង្វើជាក់ស្តែង មានប្រសិទ្ធភាព និងអត្ថន័យទាំងនេះ របស់អង្គភាពសេដ្ឋកិច្ចការពារជាតិ មិនត្រឹមតែរួមចំណែកនាំមកនូវជីវភាពធូរធារជូនប្រជាជននៅតាមព្រំដែនប៉ុណ្ណោះទេ ថែមទាំងបានកសាងរូបភាពដ៏ស្រស់ស្អាតរបស់បងៗកងទ័ពលោកអ៊ំហូ ក្នុងបេះដូងអ្នកភូមិ រួមចំណែកក្នុងការរឹតបន្តឹងចំណងសាមគ្គីភាពរបស់កងទ័ព និងប្រជាជន កសាងខឿនការពារជាតិដោយប្រជាជនទាំងមូល ប្រៀបរក្សាសន្តិសុខដោយប្រជាជន បានរឹងមាំ និងរួមកម្លាំងគ្នាការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពព្រំដែនជាតិ៕

បកប្រែដោយ Duy Hoan