ដើម្បីពង្រីកលទ្ធផលដែលសម្រេចបានក្នុងរយៈពេលមុន ចាប់ពីដើមអាណត្តិឆ្នាំ ២០២០-២០២៥ គណៈកម្មាធិការបក្សការពារព្រំដែនបានស្នើគណៈកម្មាធិការបក្សយោធាមជ្ឈិមឱ្យចេញសេចក្តីសន្និដ្ឋាន និងផ្តល់យោបល់ជូនគណៈចាត់តាំងមជ្ឈិមបក្សចេញសេចក្តីណែនាំស្តីពីគោលនយោបាយឲ្យបង្ថែមសមាជិកគណៈអចិន្ត្រែយ៍នៃគណៈកម្មាធិការបក្សជាកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនឲ្យចូលរួមក្នុងគណៈអចិន្ត្រៃនៃគណៈកម្មាធិការបក្សស្រុកព្រំដែន និងកោះ សម្រាប់អាណត្តិ ២០២០-២០២៥។

leftcenterrightdel
រូប​ថតឧទាហរណ៍

ដោយឈរលើមូលដ្ឋាននោះ រហូតមកដល់ពេលនេះ គណៈកម្មាធិការបក្សខេត្ត និងក្រុងព្រំដែន បានសហការយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្សកងទ័ពការពារព្រំដែន ដើម្បីធ្វើការសម្រេចតែងតាំងកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនចំនួន ១៧១ នាក់ ឱ្យចូលរួមគណៈអចិន្ត្រៃនៃគណៈកម្មាធិការបក្សថ្នាក់ស្រុក និងកម្មាភិបាលចំនួន ៥១៧ នាក់ចូលរួមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំ។ ទន្ទឹមនឹងនោះ អង្គភាពទាំងឡាយបន្តលើកកម្ពស់តួនាទីរបស់កម្មាភិបាលនៃកងទ័ពការពារព្រំដែនចំនួន ៣២៣ ដែលកាន់តួនាទីស្នូលនៅតាមឃុំ សង្កាត់ និងទីរួមខេត្តជាប់ព្រំដែន។​ លើសពីនេះបក្ខជនជិត ២.៦០០នាក់ ដែលចូលរួមក្នុងសកម្មភាពរបស់សាខាបក្សភូមិ បានផ្តល់យោបល់យ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍន៍បក្ខជនថ្មី។

នេះគឺជាស្ពានតភ្ជាប់ដ៏សំខាន់មួយសម្រាប់កងទ័ពការពារព្រំដែនក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការងារផ្តល់យោបល់ និងការសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានក្នុងការកសាង និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋានឲ្យរឹងមាំ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Duy Hoan