អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីអាចវាយតម្លៃអំពីអត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដើម្បីចូលរួមសន្និសីទ WEF Dalian និងធ្វើការនៅប្រទេសចិនលើកនេះ?

លោកអនុរដ្ឋមន្ត្រី Pham Thanh Binh៖ សន្និសីទ WEF Dalian ២០២៤ ប្រព្រឹត្តទៅពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ក្រោមប្រធានបទ "ជើងមេឃសម្រាប់កំណើនថ្មី" នៅទីក្រុង Dalian ប្រទេសចិន។ នេះគឺជាសន្និសីទធំទីពីរបន្ទាប់ពីសន្និសីទ WEF Davos ដោយមានការចូលរួមពីប្រតិភូចំនួន ១,៦០០ នាក់ ដែលត្រូវបានរៀបចំឡើងក្នុងស្មារតីជាកន្លែងប្រមូលផ្តុំ និងបង្កើតគំនិតថ្មី វិស័យថ្មី និងទម្រង់ត្រួសត្រាយ ច្នៃប្រឌិត នឹងកំណត់វិស័យសេដ្ឋកិច្ចនាពេលអនាគត។

leftcenterrightdel
លោក Pham Thanh Binh អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គឺជាប្រមុខរដ្ឋាភិបាលមួយរូបក្នុងចំណោមប្រមុខរដ្ឋាភិបាលមួយចំនួនដែលបានអញ្ជើញដោយ WEF និងប្រទេសម្ចាស់ផ្ទះចិន ដើម្បីចូលរួមសន្និសីទរយៈពេលពីរឆ្នាំជាប់ៗគ្នា។ នេះបង្ហាញថា WEF និងចិនវាយតម្លៃខ្ពស់ចំពោះឋានៈ តួនាទី និងការរួមចំណែករបស់វៀតណាមចំពោះកំណើនសេដ្ឋកិច្ចពិភពលោក ក៏ដូចជាចក្ខុវិស័យអភិវឌ្ឍន៍របស់វៀតណាមសម្រាប់ខឿនសេដ្ឋកិច្ចនាពេលអនាគត។

អាស្រ័យហេតុនេះ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី  ទៅចូលរួមសន្និសីទ WEF Dalian ឆ្នាំនេះ មានអត្ថន័យសំខាន់ៗជាច្រើន។

ទីមួយ សន្និសីទគឺជាឱកាសសម្រាប់វៀតណាមចាប់យក និងរួមចំណែកបញ្ចេញសំឡេងចំពោះបញ្ហាថ្មី និន្នាការថ្មី អត្ថន័យថ្មី កម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងផ្លាស់ប្តូរ គំនិតអភិវឌ្ឍន៍ និងការគ្រប់គ្រងនៅថ្នាក់ជាតិ និងពិភពលោក។

ទីពីរ សន្និសីទគឺជាឱកាសមួយដើម្បីផ្សព្វផ្សាយសមិទ្ធិផលកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ដោយបានបញ្ជូនសារដ៏រឹងប៉ឹងអំពីវៀតណាមប្រកបដោយស្វាហាប់ ផ្លាស់ថ្មី និងជាគោលដៅទាក់ទាញសាជីវកម្មអន្តរជាតិ។

ទីបី សន្និសីទក៏ជាឱកាសសម្រាប់វៀតណាមបង្កើនការផ្លាស់ប្តូរ និងជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេស និងដៃគូ អង្គការអន្តរជាតិ ដោយអះអាងនូវតួនាទី និងឋានៈរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិ រួមចំណែកអនុវត្តគោលនយោបាយការបរទេសរបស់មហាសន្និបាតបក្សលើកទី១៣ ប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងការចូលរួមក្នុងសន្និសីទនេះ ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រីនឹងមានកិច្ចពិភាក្សាទ្វេភាគី និងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។ ក្នុងបរិបទដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីជំរុញឲ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ចិន ឯកភាពកសាង “សហគមន៍ចែករំលែកអនាគត វៀតណាម-ចិន មានអត្ថន័យយុទ្ធសាស្ត្រ”។ ការរក្សាការជួបជុំថ្នាក់ជាន់ខ្ពស់រវាងភាគីទាំងពីរគឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការបង្កើនទំនុកចិត្តផ្នែកនយោបាយ បង្កើតការយល់ដឹងរួម និងកិច្ចព្រមព្រៀងថ្នាក់ជាន់ខ្ពស់រវាងភាគីទាំងពីរ។ ទាំងនេះនឹងរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ សូមអនុរដ្ឋមន្ត្រីឲ្យដឹងអំពីការរួមចំណែករបស់គណៈប្រតិភូវៀតណាមនៅក្នុងសន្និសីទ WEF Dalian ឆ្នាំ ២០២៤?

លោកអនុរដ្ឋមន្ត្រី Pham Thanh Binh៖ នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីគ្រោងនឹងមានកម្មវិធីសកម្មភាពជាច្រើន ទាំងទ្វេភាគី និងពហុភាគី។ ជាពិសេសនៅឆ្នាំនេះ ជាលើកដំបូងដែលលោកនាយករដ្ឋមន្ត្រីនឹងមានសុន្ទរកថាពិសេសនៅក្នុងសម័យប្រជុំពេញអង្គជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន និងមេដឹកនាំនៃប្រទេសដទៃទៀត។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីនឹងថ្លែងមតិក្នុងសម័យពិភាក្សាក្នុងសន្និសីទ ជាអធិបតីនៃកិច្ចសន្ទនា និងកិច្ចពិភាក្សាជាមួយសហគមន៍ធុរកិច្ចជាពិសេសសម្រាប់វៀតណាម។

ជាមួយនឹងសមិទ្ធិផលកំណើន និងអភិវឌ្ឍន៍របស់វៀតណាម ខ្ញុំជឿជាក់ថា ការចូលរួមរបស់គណៈប្រតិភូវៀតណាម ជាពិសេសលោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងជោគជ័យរួមនៃសន្និសីទ។

ទីមួយ លោកនាយករដ្ឋមន្ត្រីនឹងចែករំលែកការវាយតម្លៃ សន្និដ្ឋាន និងទស្សនៈរបស់វៀតណាមលើសេដ្ឋកិច្ចពិភពលោក ទស្សនវិស័យ កាលានុវត្តភាព បញ្ហាប្រឈម និង “ការផ្លាស់ប្តូរធំ” របស់ពិភពលោកដែលកំពុងកើតឡើង ដែលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលខ្លី និងវែង។

ទីពីរ លោកនាយករដ្ឋមន្ត្រីនឹងពិភាក្សា និងលើកសំណូមពរដំណោះស្រាយដើម្បីលើកកម្ពស់សក្តានុពល និងប្រៀបខ្លាំងនៃតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងតួនាទីនៃខឿនសេដ្ឋកិច្ចធំៗក្នុងតំបន់ដូចជាប្រទេសចិន ជាពិសេសយើងនឹងបង្ហាញពីការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម ដោយសង្កត់ធ្ងន់លើតួនាទីរបស់វិស័យឯកជន និងកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនក្នុងការលើកកម្ពស់កំណើន ជាពិសេសកម្លាំងចលករកំណើនថ្មី។

ទី៣ លោកនាយករដ្ឋមន្ត្រីនឹងបញ្ជូនសារអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ចែករំលែកទស្សនៈវិស័យ គោលការណ៍ ទិសដៅអភិវឌ្ឍន៍ និងបទពិសោធន៍ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច របស់បក្ស រដ្ឋាភិបាលវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏នឹងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងការសហការគ្នារបស់ WEF និងដៃគូនានា ជាពិសេសនៅក្នុងវិស័យដែលផ្តល់អាទិភាពខ្ពស់ ឧស្សាហកម្មដែលកំពុងរីកចម្រើន ឧស្សាហកម្មនាពេលអនាគត ជាមួយនឹងផលប៉ះពាល់ដ៏ទូលំទូលាយ ដូចជា បញ្ញាសិប្បនិម្មិត (AI) វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ល។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang