សហរដ្ឋអាមេរិកជួយវៀតណាមតាមរយៈគម្រោង "សុខភាពមួយ"
    
    
    
        
            
កប.អនឡាញ - គម្រោង "សុខភាពមួយ" មានគោលបំណងលើកកម្ពស់សមត្ថភាពថ្នាក់ខេត្ត/ក្រុង ក្នុងការរកឃើញ បង្ការ និងឆ្លើយតបទៅនឹងជំងឺឆ្លងដែលកំពុងកើតមានទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
        
        
        
            
	នាថ្ងៃទី ៧ មិថុនាអង្គទូតរបស់អាមេរិកប្រចាំនៅវៀតណាម តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបើកដំណើរការគំនិតផ្តួចផ្តើមមួយនៅទីក្រុង Can Tho និងខេត្ត An Giang សំដៅលើកកំពស់សមត្ថភាពថ្នាក់ខេត្ត/ក្រុង ក្នុងការរកឃើញ ការពារ និងឆ្លើយតបទៅនឹងជំងឺឆ្លងដែលកំពុងកើតមានទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
	
		
			
				     | 
		
		
			
				  | 
		
		
			| 
				សហរដ្ឋអាមេរិកជួយវៀតណាមតាមរយៈគម្រោង "សុខភាពមួយ" | 
		
	
	យោងតាមលោកស្រី Aler Grubbs នាយិកាទីភ្នាក់ងារ USAID វៀតណាម នេះគឺជាគម្រោង "សុខភាពមួយ" ទីមួយ ដែលផ្តល់ជំនួយដោយ USAID ផ្តោតលើទំនាក់ទំនងរវាងសុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុ ដែលនឹងត្រូវបានអនុវត្តនៅទីក្រុង Can Tho និងខេត្ត An Giang។
	សកម្មភាពដែលរំពឹងថានឹងត្រូវបានអនុវត្តរួមមាន៖ ការធ្វើឱ្យប្រសើរឡើងនូវមណ្ឌលសុខភាព ដើម្បីគាំទ្រការផ្តល់សេវាសុខាភិបាលជាបន្តបន្ទាប់នៅពេលមានអាកាសធាតុមិនអំណោយផល ពង្រឹងសេវាសុខាភិបាលពីចម្ងាយ និងបំពាក់ចំណេះដឹងសម្រាប់ស្ថាប័នមានសមត្ថកិច្ច ក៏ដូចជាប្រព័ន្ធសុខាភិបាលមូលដ្ឋាន។
	បកប្រែដោយ Duy Hoan