នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះជោគជ័យលើវិស័យថាមពលរបស់ប្រទេសចិនក្នុងដំណើរការទំនើបកម្ម បរិវត្តកម្ម និងអភិវឌ្ឍថាមពលកកើតឡើងវិញ។ លោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចវៀតណាម និងចិនឲ្យស៊ីជម្រៅ និងមានប្រសិទ្ធភាព រួមទាំងក្នុងវិស័យថាមពល នឹងរួមចំណែកពង្រឹង និងកសាងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ អនុវត្តចក្ខុវិស័យ ទស្សនៈ និងគោលនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងអនុវត្តគោលដៅសកល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា CPECC នឹងចែករំលែកបទពិសោធន៍អំពីបច្ចេកវិទ្យា និងក្នុងការសុក្រិតគោលនយោបាយ ការអនុវត្តផែនការអគ្គិសនីទី៨ ប្រកបដោយប្រសិទ្ធភាពបំផុត ដំណោះស្រាយដើម្បីបង្កើនប្រសិទ្ធភាពនៃសកម្មភាពបញ្ជូនអគ្គិសនីនៅក្នុងតំបន់នីមួយៗជាមួយនឹងប្រភពថាមពលកកើតឡើងវិញ ថាមពលវារីអគ្គិសនី ថាមពលធ្យូងថ្ម និងថាមពលឧស្ម័ន។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងផ្តោតលើការបង្កើតលក្ខខណ្ឌអំណោយផល និងបរិស្ថានល្អបំផុតសម្រាប់ធុរកិច្ចវៀតណាម និងចិន ក្នុងការអនុវត្តខ្លឹមសារ ភារកិច្ច និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយជាក់ស្ដែង។

លោក Luo Bi Xiong បានជូនដំណឹងពីលទ្ធផលលេចធ្លោមួយចំនួនរបស់ CPECC នៅក្នុងប្រទេសចិន នៅលើពិភពលោក និងនៅវៀតណាម។ មេដឹកនាំ CPECC បានលើកឡើងគម្រោងមួយចំនួនដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលថាមពលរួមនៅប្រទេសវៀតណាម ក៏ដូចជាការកសាងបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ និងផលិតថាមពលបៃតងថ្មី...៕

បកប្រែដោយ Thanh Cong