សមិទ្ធិផលនោះបានមកពីការខិតខំសិក្សា និងធ្វើតាមលោកអ៊ំ ហូ ដែលត្រូវបានអនុវត្តដោយប្រព័ន្ធនយោបាយទាំងមូល និងប្រជាជននៅក្នុងស្រុក  ធ្វើតាមទម្រង់និងវិធីសាស្រ្តជាក់ស្តែង និងមានប្រសិទ្ធភាព។

ទៅកាន់ឃុំ Pu Nhi ស្រុក Dien Bien Dong ក្នុងប៉ុន្មានខែឧសភា ប្រវត្តិសាស្ត្រ  មនុស្សជាច្រើនមានភាពឆ្ងល់ចំពោះការផ្លាស់ថ្មីនៅជនបទ ដែលធ្លាប់ទទួលរងផលឥទ្ធិពលអាក្រក់នៃគ្រឿងញៀន.. ប៉ុន្មានឆ្នាំមកនេះ ដោយបានកម្មាភិបាលកសិកម្មណែនាំអំពីបច្ចេកទេសផលិតកម្ម ការចិញ្ចឹមសត្វ និងការដាំដុះ ប្រជាជនឃុំ Pu Nhi បានចេះដាំសណ្តែកសៀងលាយឡំពោត ដាំដុះតាមប្រតិទិន...  រួមចំណែកបង្កើនប្រាក់ចំណូល និងលើកកំពស់ជីវភាពរស់នៅរបស់គ្រួសារ។

leftcenterrightdel
ស្រុក Dien Bien Dong សហការជាមួយស្ថាប័ន និងអង្គភាពប្រគល់ផ្ទះ "មហាសាមគ្គី" ដល់គ្រួសារក្រីក្រនៅឃុំ Pu Nhi នៅខែមេសា ឆ្នាំ ២០២៤

ដោយមានការវិនិយោគពីរដ្ឋ និងការខិតខំប្រឹងប្រែងរបស់ជនជាតិភាគតិចនៅក្នុងឃុំនោះ បច្ចុប្បន្ននេះ គ្រួសារជាច្រើនទិញបានសម្ភារៈប្រើប្រាស់មួយចំនួនក្នុងផ្ទះដែលមានតម្លៃថ្លៃៗ និងមានលក្ខណ្ឌសម្រាប់ឲ្យកូនទៅសាលារៀន។ ប្រជាជននៅឃុំ Pu Nhi ក៏ត្រូវបានរដ្ឋផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព ទទួលការពិនិត្យសុខភាព ហើយកុមារក៏បានទទួលកម្មវិធីសុខភាពជាតិដែរ។ កម្មវិធីកសាងជនបទថ្មីក៏បើកឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងឃុំ Pu Nhi អភិវឌ្ឍន៍ផលិតកម្ម និងលើកកំពស់ជីវភាពរស់នៅផងដែរ។

ដូចឃុំ Pu Nhi ដែរ Na Son គឺជាឃុំមួយដែលមានទម្រង់ប្រឡងប្រណាំងជាច្រើន សិក្សានិងធ្វើតាមលោកអ៊ំ ហូ  លើកកម្ពស់ប្រសិទ្ធភាពនាពេលថ្មីៗនេះ ជាពិសេស "ផ្លាស់ប្ដូរពីការដាំស្រូវដែលគ្មានប្រសិទ្ធភាពទៅជាដាំដំណាំ និងរុក្ខជាតិមានតម្លៃខ្ពស់" រួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។

បើយោងតាមលោក Lo Van Khut លេខាបក្សភូមិ Su Lu ឃុំ Na Son បានឲ្យដឹងថា ដើម្បីបន្ស៊ាំទៅនឹងស្ថានភាពគ្រោះរាំងស្ងួត និងកង្វះទឹក ភូមិ Su Lu បានផ្លាស់ប្ដូរពីការដាំស្រូវទៅដាំសណ្តែកដីក្រហម ដែលនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ជាងដំណាំប្រពៃណីមួយចំនួនទៀត។ អាស្រ័យហេតុនេះ គ្រួសារជាច្រើនអាចទិញរបស់របរប្រើប្រាស់ក្នុងផ្ទះដ៏មានតម្លៃ។ ជួសជុល និងកែលម្អផ្ទះ...

លោក Lo Van Khut ឲ្យដឹងថា បើចង់បានជីវភាពរស់នៅកាន់តែប្រសើរ យើងត្រូវផ្លាស់ប្តូរទាំងការគិត និងវិធីផលិត។ នេះក៏ជាវិធីសិក្សា និងធ្វើតាមលោកអ៊ំ ហូ ដោយការងារជាក់ស្ដែងដែលឃុំអនុវត្ដជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន ឃុំ Na Son មានភូមិជនបទថ្មី ឃុំសម្រេចបានលក្ខណៈវិនិច្ឆ័យជនបទថ្មី ១៦/១៩។

មកដល់ឃុំ Muong Luan យើងក៏បានឃើញពីការផ្លាស់ប្តូររូបរាង និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះផងដែរ។ លោក Lo Van Mai អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ ឲ្យដឹងថា ការអនុវត្តសេចក្តីណែនាំ​លេខ ០៥-CT/TW ស្តីពីការជំរុញការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ គណៈកម្មាធិការបក្សឃុំបានជំរុញការអនុវត្តទម្រង់ដែលផ្សារភ្ជាប់នឹងការកសាងជនបទថ្មី។ ចាប់តាំងពីពេលនោះមក ចលនាប្រឡងប្រណាំងបានប្រព្រឹត្ដទៅយ៉ាងខ្លាំងក្លា មិនត្រឹមតែកម្មាភិបាល និងសមាជិកបក្សប៉ុណ្ណោះទេ ថែមទាំងការយល់ដឹងរបស់ប្រជាជនក៏ត្រូវបានលើកកម្ពស់ផងដែរ។

ក្នុងការអនុវត្ត ឃុំមិនពឹងផ្អែកលើប្រភពទុនពីរដ្ឋទេ ប៉ុន្តែកំណត់ថា លក្ខណៈវិនិច្ឆ័យណាមួយដែលអំណោយផល និងក្នុងលទ្ធភាពរបស់ឃុំនឹងអនុវត្ដមុនសិនដូចជា៖ ការចលនាប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ជួយគ្នាកាត់បន្ថយភាពក្រីក្រ បរិច្ចាគដីដើម្បីសាងសង់ផ្លូវ... អាស្រ័យហេតុនេះ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនបន្តិចម្តងៗ អត្រាគ្រួសារក្រីក្រមានការថយចុះជាបន្តបន្ទាប់។

ចលនាសិក្សា និងធ្វើតាមលោកអ៊ំ ហូ នៅស្រុក Dien Bien Dong បានលេចចេញនូវទម្រង់ដ៏មានប្រសិទ្ធភាពជាច្រើន បង្កឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងការយល់ដឹង និងសកម្មភាពរបស់កម្មាភិបាល សមាជិកបក្ស និងប្រជាជនដូចជា៖ ទម្រង់ចិញ្ចឹមគោនៅឃុំ Phi Nhu ,​ ទម្រង់ដាំត្រឡាចនៅឃុំ Tia Dinh, ដាំដើមម៉ាកានៅឃុំ Pu Nhi និងអភិវឌ្ឍន៍ ទេសចរណ៍សហគមន៍ឃុំ Nong U...

យោងតាមលោក Mua A Vang លេខាគណៈកម្មាធិការបក្សស្រុក Dien Bien Dong បានឲ្យដឹងថា ការអនុវត្តសេចក្តីណែនាំលេខ ០៥ ស្រុកទាំងមូលមានសាខាបក្សនិងបក្សភាគចំនួន ៥០/៥០ និង ១០០% ជាកម្មាភិបាល សមាជិកបក្ស បុគ្គលិក និងកម្មករចុះឈ្មោះបង្កើតផែនការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធាន​ហូជីមិញ​។ បច្ចុប្បន្ននេះ ស្រុកទាំងមូលមាន ១៩០/១៩៨ ជាភូមិវប្បធម៌; ១១,២៧២/១៣,៧០០ ជាគ្រួសារវប្បធម៌; ៩៥/១០១ ជាស្ថាប័នវប្បធម៌...

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកក៏ដឹកនាំការបង្កើតខ្លឹមសារសិក្សា និងធ្វើតាមលោកអ៊ំ ហូ ចូលក្នុងកម្មវិធី និងផែនការសកម្មភាព។ ជាពិសេសផ្តោតលើការងារនយោបាយ  បញ្ហាដែលប្រជាពលរដ្ឋចាប់អារម្មណ៍ដើម្បីដឹកនាំ និងដោះស្រាយដូចជា៖ ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខសង្គម បង្កើតការងារសម្រាប់កម្មករនៅជនបទ កសាងជនបទថ្មី។ អាស្រ័យហេតុនេះ អត្រានៃគ្រួសារក្រីក្ររបស់ស្រុកបានថយចុះ ៥.២១% បើធៀបនឹងឆ្នាំ ២០២០ ។ ស្រុកនេះជាមូលដ្ឋានមួយឈានមុខគេក្នុងខេត្តអំពីចំនួនមនុស្សទៅធ្វើការក្នុងសួនឧស្សាហកម្មដែលមានកម្មករជិត ៣,០០០​នាក់៕

បកប្រែដោយ Pham Diep