leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៧ នីតិកាលទី១៥។ (រូបថត៖ nhandan.vn)

ក្នុងសប្តាហ៍នេះ រដ្ឋសភា ក៏នឹងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រងសង្គម (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងការចល័តឧស្សាហកម្ម; គម្រោងកម្មវិធីត្រួតពិនិត្យរបស់រដ្ឋសភានៅឆ្នាំ ២០២៥; គម្រោងកម្មវិធីតាក់តែងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៥ ការកែសម្រួលកម្មវិធីតាក់តែងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៤។ ក្រៅពីនោះ រដ្ឋសភានឹងផ្ដល់យោបល់លើផែនការមេលំហសមុទ្រជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

មុននោះ នៅក្នុងសប្តាហ៍ធ្វើការដំបូង (ថ្ងៃទី ២០-២៥ ឧសភា) រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងរដ្ឋមន្ត្រីក្រសួងនគរបាល លោកនាយឧត្តមសេនីយ To Lam កាន់តំណែងជាប្រធានរដ្ឋ; បោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភា។ រដ្ឋសភាក៏បានស្តាប់របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម និងថវិកាក្នុងឆ្នាំ២០២៣ និងប៉ុន្មានខែដំបូងនៃឆ្នាំនេះផងដែរ៕

តាម vovworld.vn