តាងនាមថ្នាក់ដឹកនាំខេត្ត Dong Nai លោក Nguyen Hong Linh បានស្វាគមន៍លោកស្រី Susan Buns និងគណៈប្រតិភូស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ ដែលមកបំពេញទស្សនកិច្ចការងារនៅខេត្ដ; ជាមួយគ្នានេះ ណែនាំអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត និងកិច្ចការបរទេស។

leftcenterrightdel
លោក Nguyen Hong Linh លេខាគណៈកម្មាធិការបក្សខេត្ត Dong Nai ទទួលជួបលោកស្រី Susan Buns អគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ

លេខាគណៈកម្មាធិការបក្សខេត្ត Dong Nai បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ខេត្ត Dong Nai បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយដៃគូអាមេរិក និងអនុម័តយល់ព្រមលើសកម្មភាពនិងកម្មវិធីវិនិយោគ ពាណិជ្ជកម្ម និងអប់រំបណ្តុះបណ្តាល។

ថ្នាក់ដឹកនាំខេត្ត Dong Nai សង្ឃឹមថា ស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញនឹងបន្តជាស្ពានដ៏មានប្រសិទ្ធភាព យកចិត្តទុកដាក់ និងណែនាំដៃគូមកពីអាមេរិកចូលមកស្វែងយល់ វិនិយោគ និងជំរុញវិស័យអប់រំនិងបណ្តុះបណ្តាល និងបណ្ដុះបណ្ដាលធនធានមនុស្សនៅខេត្ដ Dong Nai។

លោកស្រី Susan Buns អគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះលោក Nguyen Hong Linh លេខាគណៈកម្មាធិការបក្សខេត្ត Dong Nai និងថ្នាក់ដឹកនាំខេត្តដែលបានចំណាយពេលវេលាទទួលគណៈប្រតិភូ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃអាជីវកម្មអាមេរិកដែលកំពុងវិនិយោគនៅខេត្ដ Dong Nai  រួមទាំងលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងលើវិស័យសុខាភិបាល និងការកម្ចាត់សារធាតុ Dioxin នៅអាកាសយានដ្ឋាន Bien Hoa។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបអនុស្សាវរីយ៍

លោកស្រីអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញសង្ឃឹមថា កិច្ចសហប្រតិបត្តិការនឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងនេះ​ទៅ​ទៀត នាពេលខាងមុខ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតបន្ទះឈីប semiconductor របស់សហរដ្ឋអាមេរិកជាច្រើនចង់ដាក់ពង្រាយគម្រោងនៅខេត្ដ Dong Nai។ លើសពីនេះ អាជីវកម្មអាមេរិកក៏ចង់សហប្រតិបត្ដិការក្នុងការអនុវត្តគម្រោងថាមពលកកើតឡើងវិញ ការបណ្តុះបណ្តាលធនធានមនុស្ស និងជំរុញការអភិវឌ្ឍវិស័យអប់រំ។

នាព្រឹកថ្ងៃដដែល លោកស្រី Susan Buns អគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ បានធ្វើការជាមួយមជ្ឈមណ្ឌលគ្រប់គ្រង​ជំងឺ Dong Nai (CDC) ស្តីពីការអនុវត្តគម្រោងក្នុងវិស័យសុខាភិបាល។ បច្ចុប្បន្ននេះ ខេត្ត Dong Nai មានគម្រោងចំនួន ៣៥ មកពីអាមេរិកដែលមានដើមទុនសរុបជាង ៣២៧ លានដុល្លារអាមេរិក៕

បកប្រែដោយ Pham Diep