leftcenterrightdel
មនុស្សរាប់ពាន់នាក់បានដាក់ផ្កានៅរូបសំណាកលោកអ៊ំហូក្នុងទីក្រុង St-Petersburg ក្នុងឱកាសរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតរបស់លោក (រូបថត៖ vnanet.vn)

នាព្រឹកថ្ងៃទី ១៩ ឧសភា នៅរូបសំណាកប្រធានហូជីមិញ នៅទីលានជាកន្លែងប្រសព្វនៃមហាវិថី Proxvesenhie និងវិថីទីក្រុងហូជីមិញ បានប្រារព្ធពិធីដាក់កម្រងផ្កាយ៉ាងឱឡារិកដើម្បីអបអរសាទរខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ។

leftcenterrightdel
លោកស្រី Truong My Hoa អតីតអនុប្រធានរដ្ឋ លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី ថតរូបអនុស្សាវរីយ៍ជាមួយសហគមន៍វៀតណាមនៅមុខរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុង St-Peterburg (រូបថត៖ vnanet.vn)

បន្ទាប់មក លោកឯកអគ្គរដ្ឋទូត Dang Minh Khoi និងកម្មាភិបាលស្ថានទូតវៀតពណាមបានទៅសួរសុខទុក្ខ ផ្តល់អំណោយ និងផ្ដល់ប័ណ្ណសរសើរជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យលេខ៤៨៨។

leftcenterrightdel
កីឡាករនៃក្រុមបាល់ទាត់ចំនួនបី រុស្ស៊ី វៀតណាម និងមីយ៉ាន់ម៉ា ថតរូបទុកជាអនុស្សាវរីយ៍មុនពេលចូលរួមការប្រកួតមិត្តភាពក្នុងក្របខ័ណ្ឌនៃសប្តាហ៍វៀតណាមនៅ St. Petersburg  (រូបថត៖ vnanet.vn)

នៅរសៀលថ្ងៃទី១៩ ខែឧសភា នៅកីឡដ្ឋាន Petrov ការប្រកួតបាល់ទាត់មិត្តភាពបានធ្វើឡើងរវាងក្រុមចំនួន ៤ រួមមានក្រុមសាមគ្គីវៀតណាម Moskva នៃសមាគមវៀតណាមនៅរុស្ស៊ី ក្រុមស្នេហាជាតិ St. Petersburg របស់ប្រជាជនវៀតណាមនៅ St. Petersburg ក្រុមមីយ៉ាន់ម៉ា និងក្រុមប្រតិភូនៃក្រុមប្រឹក្សានីតិប្បញ្ញត្តិ St. Petersburg។ លទ្ធផល៖ ក្រុមសាមគ្គីវៀតណាម Moskva បានឈ្នះជើងឯក ឯក្រុមប្រតិភូនៃក្រុមប្រឹក្សានីតិប្បញ្ញត្តិ St. Petersburg ជាប់ចំណាត់ថ្នាក់ទី២។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន លោក Vyacheslav Kalganov អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង St. Petersburg បានសម្តែងក្តីសង្ឃឹមថា មិត្តភ័ក្តិវៀតណាមនឹងចូលចិត្តសប្តាហ៍វៀតណាមលើកនេះ ហើយវានឹងបញ្ចប់ដោយភាពរីករាយ និងសុភមង្គល ជាមួយនឹងជ័យជំនះ និងការអភិវឌ្ឍន៍ជាច្រើន។ លោក Kalganov បាននិយាយថា នេះគឺជាសប្តាហ៍វៀតណាមលើកទីបីហើយ ដែលអាជ្ញាធរទីក្រុង St. Petersburg បានធ្វើឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

បកប្រែដោយ Duy Hoan