គម្រោងទីលានកណ្តាល និងរូបសំណាកលោកអ៊ំ ហូ ត្រូវបានសាងសង់នៅសង្កាត់ Duong Dong ទីក្រុង Phu Quoc លើផ្ទៃដី ៧.៤៥ ហិកតា។ រូបសំណាកលោកអ៊ំ ហូ មានកម្ពស់ ២០.៧ ម៉ែត្រ បង្ហាញបានពីភាពសាមញ្ញ និងភាពស្និទ្ធស្នាលរបស់លោកអ៊ំ ហូ ចំពោះប្រជាជន។

leftcenterrightdel
ប្រតិភូធ្វើពិធីកាត់ខ្សែបូបើកសម្ពោធរូបសំណាកលោកអ៊ំ ហូ នៅទីក្រុង Phu Quoc

ផ្ទាំងចម្លាក់ប្រវែង ៦៣ ម៉ែត្រត្រូវបានដាក់នៅខាងក្រោយរូបសំណាកលោកអ៊ំ ហូ។ ផ្នែកខាងមុខផ្ទាំងនេះបង្ហាញពីរូបភាពនៃរម្មណីយដ្ឋាន និងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រពីខ្សែស្រប ១៧ ដល់ភាគខាងត្បូងវៀតណាម។ ផ្នែកខាងក្រោយផ្ទាំងបង្ហាញនូវរូបភាពនៃរម្មណីយដ្ឋាន និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រខេត្ត Kien Giang និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលបញ្ជាក់អំពីអធិបតេយ្យភាពសមុទ្រ និងកោះរបស់វៀតណាម។

លោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស សម្តែងនូវការជឿជាក់ថា គណៈកម្មាធិការបក្ស អាជ្ញាធរ ប្រជាជនខេត្ត Kien Giang និងទីក្រុង Phu Quoc តែងតែមានមោទនភាព និងយកចិត្តទុកដាក់ថែរក្សា ការពារ និងលើកកម្ពស់តម្លៃនៃគម្រោងឲ្យបានយ៉ាងល្អ។ ទន្ទឹមនឹងនោះ ត្រូវអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនូវការជំរុញការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាប័ទ្មលោកប្រធានហូជីមិញ ដោយផ្តោតសំខាន់លើខ្លឹមសារចំនួន៣៖ រៀនសូត្រ ធ្វើតាមគំរូសីលធម៌លោកអ៊ំ ហូ និងលើកតម្កើងគំរូជាកម្មាភិបាល និងបក្ខជន។

បន្ទាប់ពីពិធីសម្ពោធ លោក Nguyen Trong Nghia និងប្រតិភូបានអុជធូប និងទៅទស្សនាផ្ទះតាំងពិព័រណ៌អំពីលោកប្រធានហូជីមិញ៕

បកប្រែដោយ Huyen Trang