ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Nguyen Huy Tang លេខាគណៈកម្មាធិការបក្ស និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ កម្មាភិបាល បក្ខជន អង្គការមូលដ្ឋានបក្ស និងអង្គភាពពាក់ព័ន្ធនានា សមាគមវៀតណាមនៅកម្ពុជា និងក្រុមនិស្សិតវៀតណាមនៅកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃពិធីអុជធូប (រូប​ថត៖ vnanet.vn)

អញ្ជើញថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានឲ្យដឹងថា សកម្មភាពរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ បានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងនៃប្រទេសទាំងពីរបន្តអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើវិស័យនយោបាយ ការបរទេស ការពារជាតិ និងសន្តិសុខ ដែល​កាន់តែអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបានផ្លាស់ប្តូរយ៉ាងខ្លាំង ដែលរួមចំណែកដល់សន្ទុះកំណើននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានស្នើដល់កម្មាភិបាល បក្ខជន មហាជននៃគណៈកម្មាធិការបក្សនៅកម្ពុជា សហគមន៍ធុរកិច្ចវៀតណាម និងសហគមន៍វៀតណាមនៅកម្ពុជា ខិតខំតស៊ូ បន្តជំរុញការសិក្សា និងអនុវត្តតាមគំនិត ក្រមសីលធម៌ និងរចនាបទរបស់ប្រធានហូជីមិញ ខិតខំបំពេញភារកិច្ចឆ្នាំ ២០២៤ ប្រកបដោយជោគជ័យលើគ្រប់វិស័យ។

ក្នុងបរិយាកាសដ៏ឱឡារិក គណៈកម្មាធិការបក្សនៅកម្ពុជាបានអុជធូបរំលឹកវិញ្ញាណក្ខន្ធ សម្តែងការដឹងគុណ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ៕

បកប្រែដោយ Duy Hoan