វេទិកាបានផ្តោតលើការពិភាក្សាអំពីគោលនយោបាយគាំទ្រកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ; តួនាទី និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការវៀតណាម-ស្វីសលើវិស័យសំខាន់ៗ; ឱកាស និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យហិរញ្ញវត្ថុ និងការវិនិយោគចាប់ផ្តើមអាជីវកម្ម។

leftcenterrightdel
សម័យពិភាក្សាក្រោមអធិបតីភាពរបស់លោកបណ្ឌិត Philipp Rösler ផ្តោតលើគោលនយោបាយគាំទ្រ និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងស្វីស (រូបថត៖ vnanet.vn)

សម័យពិភាក្សានេះមានការចូលរួមពីមន្ត្រី និងថ្នាក់ដឹកនាំជាច្រើននៃរដ្ឋាភិបាលស្វីស ក៏ដូចជាតំណាងក្រុមហ៊ុននិងសាជីវកម្មធំៗរបស់ប្រទេសនេះផងដែរ។ ក្នុងសម័យពិភាក្សា គណៈប្រតិភូបានពិភាក្សាអំពីគោលនយោបាយគាំទ្រនិងជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិងស្វីស; ចែករំលែកសក្តានុពល ប្រៀបខ្លាំង និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ គោលនយោបាយទាក់ទាញវិនិយោគរបស់ខេត្តក្រុងនានានៅវៀតណាម សក្ដានុពលនិងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្រទេសសមាជិកសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប - EFTA (Iceland, Lichtenstein, Switzerland និងន័រវែស)។

លើសពីនេះ គណៈប្រតិភូក៏បានចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីទីផ្សារ ស្តង់ដារអាជីវកម្ម គោលនយោបាយនវានុវត្តន៍ ការវិនិយោគ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាហិរញ្ញវត្ថុនិងជំរុញស្មារតីចាប់ផ្តើមអាជីវកម្ម ក៏ដូចជាផ្ដល់យោបល់អំពីច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មរវាងធុរកិច្ចនៃប្រទេសទាំងពីរ៕

តាម vovworld.vn