លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានអនុគណៈកម្មាធិការវៀតណាម និងលោក Mogilevskiy Konstantin Ilich អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យសហព័ន្ធរុស្ស៊ី ប្រធានអនុគណៈកម្មាធិការរុស្ស៊ី អញ្ជើញជាសហប្រធានកិច្ចប្រជុំ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលស្វាគមន៍លោក Mogilevskiy Konstantin Ilich

ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Dang Hong Trien និងលោក Andrey Nikolaevich Kuznetsov បណ្ឌិតវិទ្យាសាស្ត្រ សហអគ្គនាយកនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី បានរាយការណ៍អំពីលទ្ធផលនៃសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការកសាងសក្តានុពល ការអនុវត្តសេចក្តីសម្រេចចិត្តរបស់កិច្ចប្រជុំលេខ៣៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ហើយទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៤ និងសកម្មភាពកសាងសក្តានុពលនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ព្រមទាំងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ទប់ពិសោធន៍សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរវាងមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី និងទីភ្នាក់ងារសហព័ន្ធរុស្ស៊ីទទួលបន្ទុកការត្រួតពិនិត្យ ការការពារសិទ្ធិរបស់អ្នកប្រើប្រាស់ និងសុខុមាលភាពមនុស្ស។

ប្រតិភូទាំងឡាយបានពិភាក្សា និងផ្តល់យោបល់លើបញ្ហាសំខាន់ៗជាច្រើនដូចជា៖ ការអនុម័តលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការប្រគល់នាវាស្រាវជ្រាវវិទ្យាសាស្ត្រ "សាស្រ្តាចារ្យ Gagarinsky" និងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ដល់ឆ្នាំ២០៣៥; សេចក្តីព្រាងនៃពិធីសារបន្ថែមលើកិច្ចព្រមព្រៀងចុះថ្ងៃទី ៧ ខែមីនា ឆ្នាំ១៩៨៧; កសាងកម្មវិធីស្រាវជ្រាវ និងអនុវត្តវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលត្រូពិច វៀតណាម-រុស្ស៊ី ដំណាក់កាល ២០២៥-២០២៩។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ដល់ឆ្នាំ២០៣៥ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការប្រគល់នាវាស្រាវជ្រាវវិទ្យាសាស្ត្រ "សាស្រ្តាចារ្យ Gagarinsky"; ឯកភាពលើខ្លឹមសារ ពេលវេលា និងទីកន្លែងរៀបចំកិច្ចប្រជុំលើកទី៣៥ នៃគណៈកម្មាធិការសហការអន្តររដ្ឋាភិបាលទទួលបន្ទុកមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី និងស្នើឲ្យមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី បន្តអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំលើកទី៣៤ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល។

នៅក្នុងជំនួបនេះ ដោយទទួលការផ្ទេរសិទ្ធិពីប្រធានាធិបតីរុស្ស៊ី លោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម បានប្រគល់ប័ណ្ណតបស្នងសងគុណពីប្រធានាធិបតីរុស្ស៊ី ដល់សមូហភាពនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ចំពោះការរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងសហព័ន្ធរុស្ស៊ី និងវៀតណាម៕

បកប្រែដោយ Thuy Anh