អញ្ជើញចូលរួមមាន លោក Nguyen Minh Vu ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានបណ្ដាស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃក្រសួងការពារប្រទេស គណៈនាយកនៃស្ថាប័នវៀតណាមស្វែងរកជនបាត់ខ្លួន (VNOSMP) យោធភូមិភាគទី៥ កងទ័ពការពារព្រំដែនខេត្ត Khanh Hoa លោកស្រី Lynne Gadkowski ភារធារីស្ដីទីស្ថានទូតអាមេរិក, ប្រធានការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំការិយាល័យ MIA សហរដ្ឋអាមេរិក (DET2)។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien  អញ្ជើញចុះត្រួតពិនិត្យប្រតិបត្តិការស្វែងរកចម្រុះយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម

ថ្លែងមតិនៅឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការស្វែងរកយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម ដែលបង្ហាញអំពីមនុស្សធម៌ និងសុច្ឆន្ទៈរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម រួមចំណែកពង្រឹងទំនុកចិត្ត និងនាំទំនាក់ទំនង និងសកម្មភាពនានារវាងប្រទេសទាំងពីរឲ្យស័ក្តិសមស្របនឹងទំនាក់ទំនងបច្ចុប្បន្ន។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ VNOSMP ស្ថាប័ន និងកងកម្លាំងមានសមត្ថកិច្ច នៃខេត្ត Khanh Hoa និងភាគីអាមេរិកដែលបានជំនះការលំបាកជាច្រើនដើម្បីធ្វើឱ្យប្រតិបត្តិការស្វែងរកនៅសមុទ្រប្រព្រឹត្តទៅដោយសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ពិភាក្សាអំពីសកម្មភាពស្វែងរកចម្រុះយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម

តាងនាមស្ថានទូតសហរដ្ឋអាមេរិក និងស្ថាប័នស្វែងរកឈ្លើយសិកនិងជនបាត់ខ្លួន នៃក្រសួងការពារជាតិអាមេរិក (DPAA) លោកស្រី Lynne Gadkowski បានសម្តែងនូវកិត្តិយស និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងបណ្តាស្ថានប័នបានមកចុះពិនិត្យកន្លែងកើតហេតុ និងចែករំលែកការលំបាក ដែលក្រុមទាំងពីរបានអនុវត្តសកម្មភាពស្វែងរក និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងកិច្ចសហប្រតិបត្តិការ MIA ក្នុងសម័យសង្គ្រាម រយៈពេល ៥០ ឆ្នាំកន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លើកទឹកចិត្តដល់អ្នកមុជទឹក

លោកស្រី Lynne Gadkowski បានអះអាងថា រដ្ឋាភិបាលអាមេរិកនឹងបន្តផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ជាពិសេសការដោះស្រាយយ៉ាងហ្មត់ចត់ចំពោះការបំពុលដោយឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa និងការផ្តល់ព័ត៌មាន ការផ្ទេរបច្ចេកវិទ្យាសម្រាប់ការពិនិត្យ DNA អដ្ឋិធាតុយុទ្ធជនវៀតណាម។

បកប្រែដោយ Duy Hoan