ក្នុងជំនួបទាំងនេះ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម និងតំណាងភាគីបារាំងបានចែករំលែកថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-បារាំងក្នុងរយៈពេលកន្លងមក ត្រូវបានជំរុញដោយថ្នាក់ដឹកនាំនៃភាគីទាំងពីរ ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងទិសដៅជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើវិស័យដូចជា ការបណ្តុះបណ្តាល ពេទ្យយោធា ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការចងចាំប្រវត្តិសាស្ត្រ និងឧស្សាហកម្មការពារជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ជួបពិភាក្សានៅខាងក្រៅជាមួយលោកឧត្តមសេនីយ៍ទោ Eric Peltier

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឱ្យស្ថាប័ននៃភាគីទាំងពីរបន្តសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានកំណត់ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម និងការចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤) របស់រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Phung Si Tan ក៏បានស្នើឱ្យស្ថាប័ននានានៃក្រសួងការពារជាតិបារាំងគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសការពារជាតិបារាំង បន្តចុះឈ្មោះ និងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២ ដែលប្រព្រឹត្តទៅនាខែធ្នូ ឆ្នាំ២០២៤។

តំណាងថ្នាក់ដឹកនាំស្ថាប័ននានានៃក្រសួងការពារជាតិបារាំងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងក្នុងខែឧសភា ឆ្នាំ២០២៤ នឹងបន្តរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិនិយាយដោយឡែក រួមទាំងការសម្របសម្រួលរៀបចំវេទិកាឧស្សាហកម្មការពារជាតិវៀតណាម-បារាំង និងចាត់តាំងតំណាង និងសហគ្រាសការពារជាតិបារាំងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤។

ក្នុងក្របខ័ណ្ឌនៃការចូលរួមពិព័រណ៍នេះ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានទៅទស្សនា និងជួបធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅប្រទេសបារាំង ហើយបន្តទៅទស្សនាស្តង់តាំងបង្ហាញមួយចំនួននៅពិព័រណ៍នេះ៕

បកប្រែដោយ Huyen Trang